រយៈពេល២៤ម៉ោង ឆ្លងកូវីដ១៩ជាង ២៦ម៉ឺននាក់ នៅអាស៊ាន (Video Inside)
តួលេខឆ្លងកូវីដ១៩ ក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៦ម៉ឺន ១ពាន់ ៤០៣ករណី និងការស្លាប់ថ្មីមានចំនួន ៦១០នាក់ ។ តួលេខឆ្លងនៅថ្ងៃនេះ មាន ការកើនឡើងចំនួន ៦៣ករណី និងការស្លាប់មានការកើនឡើងចំនួន ១៣៦នាក់ បើប្រៀប ធៀបជាមួយនឹងការឆ្លង និងការស្លាប់កាលពីម្សិលមិញ ។ ក្នុងចំណោមតួលេខឆ្លងថ្មីនៃប្រទេសទាំង១០ នៅថ្ងៃនេះ ប្រទេសវៀតណាម នៅតែជាប្រទេស មានតួលេខឆ្លងច្រើនជាងគេបង្អស់ដដែល ។