តុលាការផ្តន្ទាទោស សម រង្ស៊ី និងមេខ្លោង៦នាក់ជាប់គុក១០ឆ្នាំ (Video Inside)
តុលាការបានផ្តន្ទាទោស សម រង្ស៉ី និងមេខ្លោងចំនួន៦នាក់ឱ្យជាប់ក្នុងពន្ធនាគារចំនួន១០ឆ្នាំ នៅក្នុងផែនការផ្តួលរំលំរដ្ឋាភិបាល។ អ្នករួមគំនិតចំនួន១៤នាក់ ក៏ត្រូវតុលាការកាត់ ទោសឱ្យ ជាប់គុកម្នាក់ៗចំនួន៥ឆ្នាំ ប៉ុន្តែពួកគេត្រូវបានអនុញ្ញាតព្យួរទោសមួយចំនួន។
មន្ត្រីតុលាការ បានថ្លែងថា មេខ្លោង៧នាក់ ដែលបានផ្តន្ទាទោសដាក់គុកម្នាក់ៗចំនួន១០ឆ្នាំនោះរួមមាន ឈ្មោះ សម រង្ស៉ី, មូរ សុខហួរ, ជូឡុង សូមួរ៉ា, តុ វ៉ាន់ចាន់, នុត រំដួល, ហូរ វ៉ាន់ និងអេង ឆៃ អ៊ាង។
តុលាការផ្តន្ទាទោសអ្នកទាំង៧ ពីបទរួមគំនិតក្បត់ បទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់។