នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួច

ភ្នំពេញ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឃាត់ជនសង្ស័យម្នាក់ កាលពីយប់ថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២២ ត្រង់ចំណុចក្រុម១ ផ្លូវជាតិលេខ៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សិកែវ ពាក់ព័ន្ធ ករណីប៉ុនប៉ង ធ្វើសកម្មភាពកាច់សោម៉ូតូ។
លោកវរសេនីយ៍ឯក ហ៊ាន ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យឈ្មោះឆេង ពេជ្រភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះជួលភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន។

   លោកធិការនគរបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងទៀតថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនសង្ស័យបានបានជិះម៉ូតូមកដល់ចំណុវកើតហេតុក៏បំរុងជិះគេចវេសគោលដៅកំពុងត្រួតពិនិត្យច្បាប់ចរាចរណ៍ជើងគោកក៏សមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
 បច្ចុប្បន្ននេះ  កម្លាំងជំនាញកំពុងស្រាវជ្រាវរកបក្ខពួក  និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលេីទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕  ដោយ  ៖  ជីម  ភារ៉ា
ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner