រយៈពេល២៤ម៉ោងកម្ពុជាមានអ្នកឆ្លងអូមីក្រុងមាន១៤៨ករណី (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាថ្ងៃនេះ មានចំនួន១៤៨ករណី ដែលកើនឡើង១៦ ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមតួលេខឆ្លងទាំងនេះ ការឆ្លងចូលក្នុង សហគមន៍មាន១១០ករណី, ចំណែក៣៨ករណីទៀត គឺជាការឆ្លងនាំមកពីក្រៅប្រទេស ។ កម្ពុជាមិនមានករណីស្លាប់ដោយសារកូវីដ១៩ទេថ្ងៃនេះ ដែលនាំឱ្យតួលេខមនុស្សស្លាប់សរុប មាន ចំនួន៣ពាន់៤៩នាក់ជាដដែល។

កម្ពុជាគិតត្រឹមថ្ងៃទី១៨ខែ មីនា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៤ពាន់៧៧២ករណី,ការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន៦៨៨នាក់ដោយរាប់បញ្ចួលទាំងការព្យាបាលជាសះ ស្បើយថ្ងៃនេះចំនួន ២៨១នាក់ថែមទៀត ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner