ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការ ផ្លាស់ប្តូរការងារនោះទេ។ ការសម្រេចចិត្តផ្លាស់ប្តូរនៅពេលនេះនឹងធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុ របស់អ្នកកាន់តែអាក្រក់ទៅៗ។ អាស្រ័យហេតុនេះ សូមលោកអ្នកកុំបែកខ្ញែកការងារ ឬធ្វើការ ច្រើនក្នុងពេលតែមួយ។ លោកអ្នកគួរសន្សំពេលវេលា ហើយប្រើពេលដោះស្រាយបញ្ហា ចំពោះមុខទាំងអស់ឲ្យរួចរាល់ក្នុងថ្ងៃនេះ។ ចំពោះការងារសំខាន់ចូរផ្តើមធ្វើនៅពេលព្រឹកតែ ម្តង។ ដោយឡែក លោកអ្នកអាចយល់ដឹងពីស្ថានភាពការងារបានយ៉ាងងាយ ដែលចំណុច នេះហើយ ធ្វើឲ្យអ្នកអាចទទួលបានជោគជ័យលើការងារដែលអ្នកយកចិត្តទុកដាក់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកំណត់អាទិភាពការងារឲ្យបាន ត្រឹមត្រូវ។ ឥឡូវនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើការសម្រេចចិត្តដោយខ្លួនឯង នោះទេ ហានិភ័យនៃការចាញ់បោកបញ្ឆោតគេមានកំរិតខ្ពស់ណាស់។ ប្រសិនបើអ្នកធ្វើការ សម្រេចចិត្ត សូមធ្វើការសម្រេចចិត្តជាមួយនឹងពត៌មាន។ ការពិភាក្សាសុំយោបល់ជាចំណុច សំខាន់ ហើយការប្រថុយប្រថានជាចំណុចអវិជ្ជមានដ៏ធំ។ លើសពីនេះ ប្រហែលជាអ្នកមិន គួរដេញតាមគម្រោងនានានោះទេ អ្វីដែលសំខាន់គឺគ្រាន់តែដឹងពីព្រឹត្តិការណ៍ទាំងនោះ ហើយទទួលខុសត្រូវគឺជាការគ្រប់គ្រាន់។ ក្រៅពីនេះ លោកអ្នកមានគំនិតច្នៃប្រឌិតណាស់ ដែលនេះជាចំណុចខ្លាំងរបស់អ្នក។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកក្នុងថ្ងៃនេះមានដំណើរការល្អប្រសើរ ប៉ុន្តែផលលាភធំដែលអ្នកកំពុងតែទទឹងរងចាំ មិនទាន់អាចសម្រេចបាននៅឡើយ។ ក្នុង ពេលនេះ លោកអ្នកអាចរក្សាការងារឲ្យនៅក្នុងស្ថានភាពដដែល ឬធ្វើការកែប្រែបានតាម បំណង ប៉ុន្តែផលលាភមួយណាក៏នឹងមានស្ថានភាពមិនខុសគ្នាដែរ។ អាស្រ័យហេតុនេះ ប្រហែលវាមិនមែនជាពេលវេលាអំណោយផលសម្រាប់ការផ្លាស់ប្តូរនោះទេ។ ក្រៅពីនេះ ក៏សូមមានការប្រុងប្រយ័ត្នក្នុងទំនាក់ទំនង ពីព្រោះឳកាសដែលលោកអ្នកអាចចាញ់បោក បញ្ឆោតគេគឺមានរូបរាងច្បាស់លាស់។ ដោយឡែក សូមកំណត់ការងារជាអាទិភាពនៅពេល ព្រឹក ហើយជៀសវាងស្ថានភាពរឹងទទឹងជាមួយថ្នាក់លើ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកក្នុងពេលនេះ មានសភាពរឹងមាំ និងផុសផុលយ៉ាងខ្លាំង។ ការងាររកស៊ីរបស់អ្នកនឹងទទួលបានផល ចំណេញច្រើនណាស់ ដូច្នេះសូមកុំខកខានឳកាសផ្តល់ជូននានា។ ផ្ទុយទៅវិញ លោកអ្នក អាចបោះជំហានបានលុះត្រាណាតែមានពត៌មានច្បាស់លាស់ប៉ុណ្ណោះ។ ការប្រថុយប្រថាន មិនអាចធ្វើឲ្យអ្នកទទួលបានផលដោយចៃដន្យនោះទេ។ ក្នុងនោះដែរ សូមយកចិត្តទុកដាក់ នឹងរបៀបកំណត់គោលដៅឲ្យបានពិតប្រាកដ។ ប្រហែលជាអ្នកត្រូវឈប់សុបិន្តច្រើន ប៉ុន្តែ យកចិត្តទុកដាក់នឹងការងារបច្ចុប្បន្ន។ ដោយឡែក លោកអ្នកទំនងជានឹងអាចវាយតម្លៃស្ថាន ភាពបានត្រឹមត្រូវ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងែនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំឲ្យលោកអ្នកកាត់បន្ថយ ការទាមទារជំនួយ ឬការយកចិត្តទុកដាក់ពីអ្នកដទៃ ឬសូម្បីមនុស្សដែលនៅក្បែរខ្លួនបំផុត។ កុំធ្វើឲ្យទំនាក់ទំនងកាន់តែតឹងតែងខ្លាំង ពិសេសដើម្បីបញ្ចៀសរឿងនេះ សូមលោកអ្នក កំណត់ដែនរបស់ខ្លួន កុំបៀតប្រៀនការងារ និងផលប្រយោជន៍របស់អ្នកដទៃ ពិសេសមនុស្ស រួមក្រុម។ នៅក្នុងកាលទេសខ្លះ យោបល់មួយចំនួនដែលមិនចាំបាច់ ក៏មិនគួរបញ្ចេញដែរ។ ដោយឡែក ភាពអត់ធ្មត់វាចាំបាច់ណាស់សម្រាប់អ្នកក្នុងពេលនេះ ដូច្នេះសូមធានាយ៉ាងណាកុំឲ្យមានជម្លោះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកកំពុងមានភាពរីកចម្រើន យ៉ាងខ្លាំង ដូច្នេះសូមកុំបង្អង់ដៃឡើយ។ ផលលាភ តួនាទី និងកិត្តយសនៅក្នុងថ្ងៃនេះមាន សញ្ញាណវិជ្ជមាន និងរឹងមាំខ្លាំងណាស់។ ហេតុនេះសូមមានភាពរស់រវើក ព្យាយាមឲ្យអស់ពី សមត្ថភាព និងមិនត្រូវបោះបង់ចោលក៏ព្រោះតែភាពលំបាកតិចតួចនោះទេ។ ចំពោះភាពលំបាកមួយចំនួនដែលកើតឡើងវាគ្រាន់តែជាដំណើរការធម្មតានៃការងារ ដូច្នេះសូមកុំយក ចិត្តទុកដាក់ខ្លាំងពេក។ ចូរចងចាំថា លោកអ្នកអាចធ្វើការងារឲ្យទទួលបានភាពជោគជ័យដ៏ ងាយស្រួលខ្លាំងណាស់។ ប្រការសំខាន់ សូមលោកអ្នកគោរពវិជ្ជាជីវៈមនុស្សនៅក្នុងក្រុម។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការធ្វើទំនាក់ទំនង នោះទេ។ ចូរព្យាយាមរៀបចំផែនការការងារតាមវិធីសាស្រ្តធម្មតា ដែឡមិនតម្រូវឲ្យមានការ ចរចា ឬផ្តោះផ្តងយោបល់ ឬធ្វើការសម្រេចចិត្តលើលិខិតស្នាមសំខាន់ៗឡើយ។ បើទោះបីជា អ្នកត្រូវចូលរួមប្រជុំក្តី ក៏មិនត្រូវបញ្ចេញយោបល់ដែរ ប្រសិនបើមិនជាការចាំបាច់បំផុតនោះ ទេ។ ជាការពិត ដំណើរការកិច្ចការនានាហាក់មិនសូវជាស្មុគ្រស្មាញអ្វីប៉ុន្មានទេ ប៉ុន្តែអ្នកមិនអាចរំពឹងពីលទ្ធផលបានទេថ្ងៃនេះ។ ស្របពេលនេះ សូមស្វែងរកឳកាសដើម្បីជៀសវាងការ ទទួលខុសត្រូវដែលមិនចាំបាច់។ ប្រហែលជាអ្នកគួរកំណត់អ្វីជាកាតព្វកិច្ចឲ្យកាន់តែច្បាស់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងការរកស៊ីជួញដូររបស់អ្នកត្រូវការភាពត្រឹម ត្រូវ និងច្បាស់លាស់។ សូមដោះស្រាយបញ្ហាប្រឈមនានាឲ្យបានរួចរាល់ ហើយការកំណត់ អាទិភាពការងារក៏មានភាពចាំបាច់បំផុតផងដែរ។ នៅរវាងពេលព្រឹកប្រហែលជាអ្នកអាចជួបបញ្ហាមួយចំនួន តែមិនចាំបាច់ព្រួយបារម្ភច្រើនពេកទេ អ្វីៗនឹងប្រសើរឡើងនៅពេលបន្ទាប់។ អាស្រ័យហេតុនេះ សូមកុំទាន់បោះបង់ចោលការងារ ឬការតស៊ូមុនពេលទទួលបានទិន្ន ផល។ ប្រសិនជាអ្នកចង់ផ្លាស់ប្តូរទីកន្លែង និងបរិបទការងារ គឺអាចធ្វើទៅបាន ប៉ុន្តែការផ្លាស់ ប្តូរក៏មិនមានអ្វីប្រសើរបំផុតនោះដែរ។ ដោយឡែក លោកអ្នកទទួលបានភាពរហ័សរហួន និងបញ្ញាវាងវៃក្នុងការងារ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់កំពុងមានដំណើរការល្អគួរឲ្យកត់ សម្គាល់។ លោកអ្នកអាចធ្វើការផ្លាស់ប្តូរ ឬរក្សាការងារឲ្យនៅដដែល។ អាចធ្វើការបណ្តាក់ទុន បើកសម្ពោធហាងថ្មី ក៏ដូចជាឡើងគេហដ្ឋានផងដែរ។ ថ្ងៃនេះគឺជាថ្ងៃមង្គលសម្រាប់អ្នក ដូច្នេះសូមប្រើប្រាស់ថ្ងៃនេះដើម្បីប្រារព្វពិធីសំខាន់ៗ។ ផ្ទុយទៅវិញ សម្រាប់ការងារ សូមលោកអ្នកជៀសឲ្យបានពីការវាយតម្លៃ ឬបញ្ចេញមតិរិះគន់ បើទោះបីជាមតិទាំងនោះមើល ឃើញថាជាប្រយោជន៍ក្តី។ សូមរក្សាស្ថានភាពតានតឹងនានាសម្រាប់ថ្ងៃក្រោយ ពីព្រោះប្រហែលជាមិត្តរួមការងារ និងដៃគូរបស់អ្នកមិនអាចយល់ពីបំណងពិតប្រាកដរបស់អ្នកបាន ទេ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពព្រមានកុំឲ្យមានការផ្លាស់ប្តូរគម្រោងការងារដែលអ្នកមានគ្រោងទុកសម្រាប់សប្តាហ៍នេះ។ ភាពប្រែប្រួលក្នុងពេលនេះមិនមែនមធ្យោបាយល្អសោះឡើយ ពីព្រោះអ្នកអាចនឹងមានការខាតបង់ច្រើន ពិសេសអាចនឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះផងដែរ។ ជាការពិតលោកអ្នកអាចរំពឹងថានឹងទទួលបានដំណឹងល្អតាមរយៈការងារដែលបានធ្វើកន្លងមក ប៉ុន្តែវាមិនទាន់សមល្មមឲ្យអ្នកមានការរំភើបចិត្ត នៅក្នុងពេលនេះទេ។ មនុស្សដែលនៅក្បែរលោកអ្នកមួយចំនួនកំពុងតែមើលបំណាំអ្នក ដូច្នេះមិនគួរវៃស្មៅបង្អើលពស់ទេ។ ក្រៅពីនេះសូមគិតគូរពីសុខមាលភាពរបស់ខ្លួន។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងល្អជាមធ្យម។ ការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយប្រក្រតី ប៉ុន្តែប្រហែលជាមនុស្សមួយចំនួននៅជុំវិញអ្នកមិនមែនសុទ្ធតែនៅខាងអ្នកនោះទេ។ លោកអ្នកក៏អាចទទួលបានភាពតានតឹងពីថ្នាក់លើដោយផ្ទាល់ផងដែរ។ សូមរកពេលវេលាត្រឹមត្រូវដើម្បីចូលទៅកៀកនឹងអ្នកគ្រប់គ្រង។ ខំប្រឹងប្រែងធ្វើការងារ និងទទួលខុសត្រូវការងារដែលស្ថិតនៅក្នុងដៃរបស់ខ្លួន។ ធ្វើដូចនេះ លោកអ្នកនឹងអាចបញ្ចៀសពីបញ្ហាបានច្រើន។ ប៉ុន្តែទាំងនេះមិនមែនមានន័យថាអ្នកត្រូវធ្វើការក្រោមមតិយោបល់របស់គេឡើង។ សូមពឹងអាស្រ័យលើចំណេញដឹង និងបទពិសោធន៍របស់ខ្លួន។ បើទោះបីជាក្នុងកាលទេសណាក្តី លោកអ្នកនៅតែអាចការពារគំនិតរបស់ខ្លួន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងស្ថិតនៅលើគន្លងផ្លូវដ៏ត្រឹមត្រូវណាស់ ដូច្នេះសូមព្យាយាមបន្ថែមទៀតជាមួយការងារបច្ចុប្បន្ននេះសិន។ សម្រាប់ផលប្រយោជន៍តូច ឬធំនៅក្នុងថ្ងៃនេះគឺអាស្រ័យទៅលើលោកអ្នក ថាតើលោកអ្នកអាចយល់ដឹង និងសម្របទៅនឹងភាពប្រែប្រួលបានប៉ុណ្ណា។ លើសពីនេះ សូមកុំបាក់ទឹកចិត្ត ឬសង្ស័យចំពោះវិជ្ជាជីវៈ និងសមត្ថភាពរបស់ខ្លួន។ លោកអ្នកពិតជាអាចប្រឈម និងដោះស្រាយបញ្ហាចំពោះមុខបានដោយសន្តិវិធី។ មិនត្រឹមតែប៉ុណ្ណេះអ្នកងាយយល់ដឹងពីស្ថានភាពបានលឿន។
ចំណាំ៖
ឆ្នាំទាំង៤ ថោះ ម្សាញ់ មមែ វក រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងទទួលបានលាភសំណាងលុយកាក់ តួនាទី និងទំនុកចិត្តពីមនុស្សក្នុងក្រុមការងារ។ ភាពចម្រើនលូតលាស់នេះក៏មានសុពលភាពយូរអង្វែងផងដែរ។