រដ្ឋមន្ត្រីសេដ្ឋកិច្ចបារម្ភសង្គ្រាមនៅអ៊ុយក្រែនប៉ះពាល់វិស័យឧស្សាហកម្មកាត់ដេរកម្ពុជា (Video Inside)

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានថ្លែងថា វិស័យឧស្សាហកម្មកាត់ដេរកម្ពុជាដែលទើបនឹងមាន រូបភាពល្អខ្លះសាឡើងវិញនោះ នឹងអាចប៉ះពាល់ដោយសារសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។

លោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបង្ហាញក្តីបារម្ភជុំវិញភាពប៉ះពាល់ នេះ នៅក្នុងពិធីផ្សព្វ ផ្សាយដាក់ឱ្យអនុវត្តផ្លូវការនូវ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ,ផលិត ស្បែកជើង និង កាបូបកម្ពុជា» នៅថ្ងៃទី២១ខែមីនានេះ។ ថ្លែងតាមរយៈ ប្រព័ន្ធវីដេអូ, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានបង្ហាញក្តីបារម្ភថាបញ្ហាសង្រ្គាមរបស់រុស្ស៊ី-អ៊ុយក្រែន និងការកើនឡើងនៃថ្លៃប្រេង អាច នឹងបង្កផលប៉ះពាល់ដល់ការរីកចម្រើននៃវិស័យកាត់ដេរតាមរយៈការថយចុះនូវតម្រូវការនៃ ការបញ្ជាទិញផលិតផលរបស់កម្ពុជា។

ប្រធានកិត្តិយសសមាគមផលិតស្បែកជើង លោកឧកញ៉ា លី ឃុនថៃ បានថ្លែងថា សង្រ្គាម រវាងរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើឱ្យការនាំចូលវត្ថុធាតុដើមសម្រាប់ការផលិតឡើងថ្លៃ ដែលធ្វើ ឱ្យប៉ះពាល់ដល់ថ្លៃដើមនៃការផលិតដែលឈានដល់ការបង្អាក់ការបញ្ជាទិញ។

បច្ចុប្បន្នកម្ពុជាមានរោងចក្រកាត់ដេរប្រមាណជាង១ពាន់២០០រោងចក្រ និងមានកម្មករនិយោ ជិតបម្រើការងារប្រមាណ៨០ម៉ឺននាក់។

ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅឆ្នាំ២០២១ មានតម្លៃ ១ម៉ឺន១ពាន់៣៨៩លាន៦ សែនដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ១ពាន់៥០៥ លានដុល្លារអាមេរិក បើប្រៀបធៀបនឹងកាលពីឆ្នាំ២០២០។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner