អគារសុខាភិបាលតម្លៃ៨៥លានដុល្លារសម្ពោធបានដាក់ឱ្យប្រើប្រាស់​ (Video Inside)

អគារសុខាភិបាលបំពាក់ដោយឧបករណ៍ទំនើបតម្លៃ៨៥លានដុល្លារក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសុមៈ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃច័ន្ទទី២១មីនានេះហើយ ក្រោមវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន។

អគារសុខាភិបាល បំពាក់ ដោយ​ឧបករណ៍ទំនើបដែលជាជំនួយរបស់ប្រទេសចិននេះ បានធ្វើឱ្យមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសុមៈ ក្លាយជាមន្ទីរពេទ្យដ៏ធំមួយទៀតរបស់កម្ពុជាដែលមាន សមត្ថភាពវះ កាត់ផ្លាស់ប្តូរគ្រឿងក្នុងមនុស្សនានាបន្ទាប់ពីមន្ទីរពេទ្យព្រះកេតុមាលា។

អគារថ្មីក្នុងមន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារសុខាភិបាលនេះ មានកម្ពស់ ១១ជាន់ ដោយបានចែក ចេញជាផ្នែកពិគ្រោះជំងឺក្រៅ, ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ សំណង់អគាថ្មីនេះ គឺ សំណង់ដែលអាចទ្រទ្រង់ការចុះចតឧទ្ធម្ភាគចក្រទម្ងន់ពី៣ទៅ៥តោននៅលើដំបូលផងដែរ។ យោងតាមប្រសាសន៍របស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក្នុងពិធីចូលរួមថ្ងៃនេះ, លោកវ៉ាងវិន ធានបានថ្លែងថាមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសុមៈនេះ មានរួមបញ្ចូលទាំងការព្យា បាលបែបរបៀបប្រពៃណីចិនដែលរៀបចំដោយក្រុមអ្នកជំនាញវេជ្ជសាស្ត្រជាតិរបស់ប្រទេស ចិនថែមទៀត។ ការព្យាបាលបែបរបៀបប្រពៃណីចិននេះត្រូវគេបញ្ជាក់ថារួមមានទាំងការ ព្យាបាលជម្ងឺឆ្លងកូវីដ១៩ផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner