ប្រេសិតពិសេសប្រធានអាស៊ានចាប់ផ្តើមទស្សនកិច្ចទៅមីយ៉ាន់ម៉ា (Video Inside)

ប្រេសិតពិសេសរបស់ប្រធានអាស៊ាន និងក្រុមការងារកំពុងបំពេញទស្សនកិច្ចការងារ៣ថ្ងៃ ក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងបេសកកម្មស្វែងរកសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយនឹងក្រុមគណៈប្រតិភូ បានចាកចេញ ពីកម្ពុជានាព្រឹកថ្ងៃទី២១មីនា ដែលដំណើរទស្សនកិច្ចគ្រោងនឹងបញ្ចប់ថ្ងៃទី២៣មីនា គឺតបតាម ការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

អគ្គលេខាធិការអាស៊ានលោកលោក លឹម ចុក ហ៊ុយ, នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌និងការគ្រប់គ្រងគ្រោះមហន្តរាយ លោកលី យ៉ាម មីង បានស្ថិតក្នុង ដំណើររួមគ្នាក្នុងបេសកកម្មរយៈពេល៣ថ្ងៃក្នុងសប្តាហ៍នេះ។

ដំណើរទស្សនកិច្ចលើកដំបូង ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ ត្រូវគេបញ្ជាក់ថាគឺក្នុងគោលបំណង បង្កើតលក្ខខណ្ឌអំណោយផលដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់, ការចែកចាយជំនួយមនុស្សធម៌ ដោយមានការ គាំទ្រនិងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាននិងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌និងការគ្រប់គ្រងគ្រោះមហន្តរាយ, និងការលើកទឹកចិត្តឱ្យមានកិច្ច ពិគ្រោះយោបល់និងកិច្ចសន្ទនានយោបាយ ក្នុងចំណោម ភាគីពាក់ព័ន្ធទាំងអស់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner