បុរសម្នាក់ បេីករថយន្ត Prius បុកខឿនឡើងលើសួនចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យងងុយដេក បានបើករថយន្តToyota priusមួយគ្រឿងក្នុងល្បឿនលឿន រេចង្កូតទៅបុកខឿនឡើងលើសួនចែកទ្រូងផ្លូវ និងបុកដើមផ្កាមួយដើមទៀត បណ្ដាលឱ្យរថយន្តបែកកង់និងដាច់កាឡេកល់ជាប់ទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខវត្តនន្ទមុនី តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តToyota priusមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AE-0229 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿនសួនចែកទ្រូងផ្លូវ និងបុកដេីមផ្កាមួយដេីមរងការខូចខាត ចំណែករថយន្តបង្កដាច់កាឡេ និងបែកកង់ មុខ កល់លេីទ្រូងផ្លូវទៅមុខលែងរួច ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា




