ឥទ្ធិពលសុរាធ្វើឲ្យបុរសម្នាក់បើករថយន្តទៅបុករះផ្ទះប្រជាពលរដ្ឋខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងបុរស ២នាក់ ទៀតស្រវឹងស្រាបានបើកបររថយន្តដឹកទំនិញ យ៉ាងក្នុងល្បឿនលឿនទៅបុក និងម៉ូតូកង់បីឥណ្ឌាហើយក៏បន្តទៅបុកផ្ទះប្រជាពលរដ្ឋរួមទាំងម៉ូតូ២គ្រឿង និងថយទៅបុករថយន្តមួយគ្រឿងទៀតខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០ នាទីយប់រំលង អធ្រាត្រឈានចូល ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រង់ចំណុចខាងជើងវត្តទួលសង្កែប្រមាណ១៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាក ISUZU ដឹកទំនិញ មួយគ្រឿង ពណ៌ស
ពាក់ស្លាកលេខភ្នំពេញ2AM.3759បើកតាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើង យ៉ាងលឿនដោយភាពស្រវឹងផងនោះ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏រ៉េចង្កូតមកខាងស្ដាំដៃជ្រុលទៅបុក និងម៉ូតូកង់បីឥណ្ឌា ពណ៌ស គ្មានស្លាកលេខដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យខូចខាតយ៉ាងដំណំ ហើយក៏បន្តទៅបុកផ្លាក ផ្ទះសំណាក់បាក់អស់១ដើម ថែមទាំងបុកចូលផ្ទះប្រជាពលរដ្ឋបាក់ទ្វារផ្ទះ និងខូចខាតអីវ៉ាន់លក់ចាប់ហួយរាយប៉ាយពេញផ្ទះ និងរងការ ខូចខាតម៉ូតូសង់កូរ៉េ ម៉ូតូវ៉េវ អស់២គ្រឿងបន្ថែមទៀត។

អ្នកបើករថយន្តបង្កបានបើកថយក្រោយបំណងបើករត់ ក៏ត្រូវនឹងរថយន្តវីហ្គោ ពណ៌ស មួយគ្រឿងទៀតមិនមានស្លាកលេខបានខូចខាតផ្នែកខាងមុខយ៉ាងដំណំកល់ជាប់ទៅលែងរួចហើយក៏បានឈប់រថយន្ត ចុះចេញពីរថយន្តបម្រុងរត់តែត្រូវបានប្រជា ពលរដ្ឋក៏ដូចម្ចាស់ផ្ទះហ្នឹងចាប់បានតៃកុងម្នាក់ រត់រួចពីរនាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះមិនមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយគទំនាក់ទំនងទៅជំនាញ ចរាចរណ៍មកវាស់វែងយករថយន្ត និងម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌឫស្សីកែវ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner