គជបលុបឈ្មោះបេក្ខជនភ្លើងទៀន៣រូបទៀត (Video Inside)

បេក្ខជនគណបក្សភ្លើងទៀនចំនួន៣នាក់ដែលឈរឈ្មោះក្នុងសង្កាត់៣ផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ត្រូវបានគេលុបឈ្មោះចោលក្រោយបន្ទាប់ពីមានសវនាការរបស់ក្រុមប្រឹក្សាជំនុំជំរះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅ ថ្ងៃទី៣១មីនានេះ។ 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គជប, ក្រុមប្រឹក្សាជំនុំជំរះបន្ទាប់ ពីបានស្តាប់កិច្ចពិភាក្សាដេញដោលគ្នា ជុំវិញបណ្តឹងចំនួន៣នៃសំណុំរឿងលេខ១៣៩, លេខ ១៤០, និងលេខ១៤១ រួចមក, ក្រុម ប្រឹក្សាបានសម្រេច លុបឈ្មោះបេក្ខជនគណបក្សភ្លើងទៀនទាំង៣ ចេញការឈរឈ្មោះ បោះឆ្នោតក្នុងសង្កាត់ព្រែកលៀប, សង្កាត់ផ្សារដើមគរ និងសង្កាត់មនោរម្យ។

បេក្ខជនឈរ ឈ្មោះទាំង៣ដែលបានលុបឈ្មោះចោលនោះ រួមមានឈ្មោះ ស៊ូ កញ្ញា ភេទស្រីអាយុ២១ឆ្នាំ, ឈ្មោះ នួន ឌុក ភេទប្រុសអាយុ៧៥ឆ្នាំ និងឈ្មោះចន្ទ ជួន ភេទប្រុសអាយុ៧៧ឆ្នាំ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner