សត្វខ្ទីងដេញវ័ធពលរដ្ឋចាំចំការ (Video Inside)
មនុស្សប្រុសស្រីចំនួន៣នាក់ត្រូវសត្វខ្ទីងដេញវ័ធ បណ្តាលឱ្យរងរបួសធ្ងន់ និងស្រាល នៅ ក្នុងខេត្តឧត្តរមានជ័យ។ ហេតុការណ៍នោះបានកើនឡើងនៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២ ស្ថិតនៅភូមិសិទ្ធសេរីចាស់ ឃុំគោកមន ស្រុកបន្ទាយអំពិល។
សាក្សីជាប្រជាពលរដ្ឋបានថ្លែង ថាពលរដ្ឋរងគ្រោះទាំង ៣នាក់ មានមុខរបរជាកសិករ និងនៅថ្ងៃកើតហេតុនោះ ពួកគេបាន នាំគ្នាទៅចំការដំឡូង និងបានប្រទះឃើញសត្វខ្ទីង១ក្បាលដែលពួកគេដំបូងស្មានថាជាសត្វក្របី។ ពេលដែលពលរដ្ឋទាំង៣ បាននាំគ្នាព្យាយាមដេញសត្វនោះចេញពីចំការ ស្រាប់តែ សត្វខ្ទីងនោះ បានដេញវ័ធពលរដ្ឋទាំង៣នាក់នោះវិញបណ្តាលឱ្យរងរបួសធ្ងន់និងស្រាល។
ជនរងគ្រោះទាំង៤ កំពុងស្ថិតក្នុងការជួយសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកសត្វខ្ទីងនោះ ត្រូវ បានសមត្ថកិច្ច ឃ្លាំចាំមើលដើម្បីរង់ចាំកម្លាំងជំនាញអភិរក្សសួនសត្វមកចាប់ដោយផ្ទាល់៕