ឡានកម្មករក្រឡាប់នៅស្វាយរៀង, របួស៦៨នាក់ (Video Inside)

កម្មករចំនួន៦៨នាក់បានរងរបួសធ្ងន់ស្រាលដោយសារហេតុការណ៍ក្រឡាប់រថយន្តដឹក កម្មករនៅខេត្តស្វាយរៀង។ សមត្ថកិច្ចបានបញ្ជាក់ថាហេតុការណ៍បានកើតឡើងវេលាយប់ ថ្ងៃទី៣០មីនា លើផ្លូវលេខ៣៣៤ ក្នុងភូមិត្រពាំងកំពឹស, ឃុំខ្សែត្រ នៃស្រុកកំពង់រោទិ៍ គ្រាដែល រថយន្ត Hyundai ដឹកកម្មកររោងចក្រនោះ បានព្យាយាមបើកវ៉ាជែងរថយន្តមួយគ្រឿងប៉ុន្តែបែរ ជារថយន្តត្រូវធ្លាក់ចេញពីផ្លូវបណ្តាលឱ្យក្រឡាប់និងធ្វើឱ្យមានមនុស្សរងរបួសធ្ងន់ស្រាល។

សេចក្តីរាយការណ៍បញ្ជាក់ថាក្នុងចំណោមអ្នករងរបួសនោះ មាន១៨នាក់បានរងរបួសធ្ងន់ និង ពួកគេកំពុងស្ថិតក្នុងមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបដើម្បីការជួយសង្គ្រោះជីវិត។ សេចក្តីរាយការណ៍ជុំវិញតួលេខនេះ បើតាមសារព័ត៌មានក្នុងស្រុកខ្លះបានរាយការណ៍ ថា ចំនួនអ្នករងគ្រោះមានតែ២០នាក់ទេ។

គ្រោះថ្នាក់ចរាចរណ៍គឺជាគ្រោះថ្នាក់មួយដែលតែងបង្ខាតថវិកាជាតិក្នុងមួយឆ្នាំៗប្រមាណ ៤៥០លានដុល្លារ។ យោងតាមសេចក្តីរាយការណ៍ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ គ្រោះ​ថ្នាក់ នៅថ្ងៃទី៣១មីនានេះ មានមានមនុស្សស្លាប់ចំនួន៧នាក់។ ដោយឡែកក្នុងរយៈ ពេលពេញ មួយខែមីនានេះ គ្រោះថ្នាក់តាមដងផ្លូវ បានសម្លាប់មនុស្ស១៦៩នាក់ និងបង្ករបួស ចំនួន៤៣២ នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner