កម្ពុជា២៤ម៉ោងមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤០ករណី (Video Inside)
តួលេខឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា មានចំនួន៤០ករណីដែលកើនឡើង ៧ករណីបើប្រៀបធៀបនឹងម្សិលមិញ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងនៅថ្ងៃនេះ ចាត់ទុក ការឆ្លងនេះ ជាតួលេខធ្លាក់ចុះគួរឱ្យកត់សម្គាល់។
យោងតាមក្រសួងសុខាភិបាលការឆ្លងថ្មីចំនួន៤០ករណីនៅថ្ងៃនេះគឺជាការឆ្លងក្នុងសហគមន៍ទាំងអស់ ។ កម្ពុជាមិនមានមនុស្សស្លាប់ដោយសារកូវីដ១៩ទេថ្ងៃនេះ។ តួលេខមនុស្សស្លាប់ សរុប មានចំនួន៣ពាន់៥៤នាក់ជាដដែល។
គិតត្រឹមថ្ងៃទី៣១ខែ មីនា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៥ពាន់ ៦២៥ករណី,ការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន១ពាន់៧០៦នាក់ដោយរាប់បញ្ចួលទាំងការព្យាបាលជាសះស្បើយថ្ងៃនេះចំនួន១០៨នាក់ថែមទៀត ។