១២ខែ ឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូល សរុប ចំនួន ៨៥,៥៨លានដុល្លារ
ព្រះសីហនុ៖ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២១ កំពង់ផែ ស្វយ័ត ក្រុង ព្រះសីហនុរកបានប្រាក់ចំណូលសរុបចំនួន ៨៥,៥៨លានដុល្លារ កើនឡើងចំនួន ៧,៦៣លានដុល្លារ ស្មើនឹង៩,៧៩ភាគរយ បើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ប្រចាំឆ្នាំរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែល ចេញ ផ្សាយនៅដើមខែមេសា ឆ្នាំ២០២២នេះបានឱ្យដឹងថា សម្រាប់ រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុមានចំណូលសរុបចំនួន៣៤២.៣៤៩.២២៩.០០០រៀល កើនឡើងចំនួន ៣០.៥៣៥.៤៦០.០០០រៀល ស្មើនឹង ៩,៧៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
ផលចំណេញសុទ្ធក្នុងការិយបរិច្ឆេទ មាន៩៣.៧០៧.៣៩០.០០០ រៀល កើនឡើងចំនួន ៦៧.០៩៩.៧៩៦.០០០រៀល ស្មើនឹង ២៥២,១៨ភាគរយ បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
បើតាមរបាយការណ៍ខាងលើនេះ គិតត្រឹមចុងឆ្នាំ២០២១នេះ ទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤២៧.១៤៩.៦៧០.០០០រៀល កើនឡើងចំនួន ៣៧.៣០៦.៩៦៩.០០០រៀល ស្មើនឹង២,៦៨ភាគរយ និងមូលធន សរុបមានចំនួន៧៨៣.៨៩៤.១៥៩.០០០រៀល កើនឡើងចំនួន ៨១.៥៣២.៧៤១.០០០រៀល ស្មើនឹង១១,៦១ភាគរយ៕
ដោយ៖ ឈឹម ទីណា




