រដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន

ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ គឺជាថ្ងៃនៃការកាន់តំណែង ជានាយករដ្ឋមន្ត្រីដំបូងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលពេលនោះ សម្តេចតេជោ ជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក ហើយក៏នាយករដ្ឋមន្រ្តីដែលទទួលបានការគោរពស្រឡាញ់ និងគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋ។

៣៧ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាត និងមានបទពិសោធន៍បំផុតរបស់កម្ពុជា បានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងធ្វើឱ្យកម្ពុជាមានកិត្តិយស និងកិត្យានុភាព ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ សម្តេចតេជោ ត្រូវបានប្រជាពលរដ្ឋប្រសិទ្ធនាមថា ជាអគ្គមគ្គទេសក៍ នៃសន្តិភាព បង្រួបបង្រួមជាតិ និងជាអគ្គភស្តុភារជាន់ខ្ពស់ នៃកម្ពុជា។


#សច្ចធម៌ប្រវត្ដិសាស្រ្ដ #រដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែន #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #មេដឹកនាំ

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner