រដ្ឋបាលរាជធានីរៀបចំពិធីទទួលទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ,គណៈអភិបាលរាជធានីភ្នំពេញ,អាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រីរាជការ,កងកំលាំងប្រដាប់អាវុធក្រោមឧិវាទរាជធានីភ្នំពេញ បានកំណត់យករមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំដែលជានិមិត្តរូបនៃការកកើត រាជធានីភ្នំពេញ ដើម្បីប្រារព្វពិធីតាមបែបសាសនា និងទទួលអំណរសាទរទេវតា ឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦។

ឯ.ឧ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវដែលបានអញ្ជើញជាអធិបតីនាឧិកាសនោះ បានបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីសុំជួយបីបាច់ថែរក្សាប្រ ជាពលរដ្ឋក្នុងរាជធានីភ្នំពេញឲ្យមានសេចក្តីសុខចំរុងចំរើន និងទទួលបានជោគជ័យក្នុងគ្រប់ការងារក្រោមម្លប់នៃសុខសន្តិភាព។ ពិធីនេះក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំលឹក ឡើងវិញពីសមិទ្ធិផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញបានកសាងឡើងក្នុងរយៈពេលមួយឆ្នាំកន្លងទៅដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ទាំងសេវាសាធារណៈ,ការកសាងហេដ្ឋារចនាសម្ព័ន្ធ,ក៏ដូចជាការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការលើកកំពស់បរិស្ថានសោភណភាពក្នុងរាជធានីភ្នំពេញផងដែរ។ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចក្រុមប្រឹក្សារាជធានីភ្នំពេញ បានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប និងជម្រះអស់នូវគ្រោះ ចង្រៃ ឧបទ្រុបទាំងពួងដែលកើតមានពីឆ្នាំចាស់ឲ្យជ្រះស្រឡះ និងទទួលពរជ៏យសិរីសួរស្តីពីទេវតាឆ្មាំថ្មីព្រះនាមកិរិណីទេវី ដែលជាបុត្រីទី៥របស់ កបិលមហាព្រហ្ម ព្រមទាំងសំរេចបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មីនេះ។

សង្គ្រាន្តឆ្នាំថ្មី ឆ្នាំខាលចត្វាសក័ ព.ស២៥៦៦ បានចូលមកដល់នៅវេលាម៉ោង១០.០០នាទីព្រឹកថ្ងៃទី១៤មេសាក្នុងពេលដែលទេវតាឆ្នាំថ្មី បានចូលមកឃុំ គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់។នេះជាការរៀបចំសង្គ្រាន្តវត្តភ្នំរបស់រដ្ឋ បាលរាជធានីភ្នំពេញជាថ្មីឡើងវិញក្រោយពីអាក់ខានមិនបានរៀបចំអស់រយះពេល២ឆ្នាំជាប់គ្នាដោយសារការរីរាលដាលនៃជំងឺផ្លូវដង្ហើមដ៏ស្រួចស្រាលគឺកូវីដ ១៩។ការរីករាលដាលនៃជំងឺកូវីដ.១៩ បានបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ក្នុងនោះកម្ពុជាក៏ទទួលរងផលប៉ះពាល់ផងដែរ។ រាជធានីភ្នំពេញបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការចាត់វិធានការដើម្បីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩ក្រោមអនុសាសដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។

នាឱកាសនោះដែរ ឯ.ឧអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ,ឯ.ឧប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានទស្សនាស្តង់ពិព័រណ៌បែបបុរាណ រួមទាំងផលិតផលសិប្បកម្មផលិតដោយដៃ និងបង្ហាញពីទំរង់វប្បធម៏ជាតិជាច្រើន។មានប្រជាពលរដ្ឋជាច្រើនបានមកទស្សនា និងចូលរួមលេងកំសាន្តល្បែងប្រជាប្រិយ មានទាញព្រ័ត្រ,លោតបាវ,ចោលឈូង,បោះអង្គុញ,លាក់កន្សែង និងរាំកំសាន្តជាដើមក្នុងសង្គ្រាន្តវត្តភ្នំដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងផ្តល់ឧិកាសកំសាន្តដល់បងប្អូនប្រជាពលរដ្ឋយើងដែលមិនបានអញ្ជើញទៅស្រុកកំណើត៕ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner