តំបន់ភ្នំណាមលៀរជាទីកន្លែងសម្រាប់ស្រាវជ្រាវពីប្រវត្តិរបស់សិលា និងប្រវត្តនៃចលនារបស់ពិភពលោក

ខេត្តមណ្ឌលគិរី ៖ តាមរយៈការសិក្សានាពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញនូវរបកគំហើញថ្មីពី តំបន់ភ្នំណាមលៀរ គឺមានសក្តានុពល សម្រាប់ការស្រាវជ្រាវបែបវិទ្យាសាស្ត្រពីប្រវត្តិរបស់សិលា និងប្រវត្តនៃចលនារបស់ពិភពលោក ។

គួរបញ្ជាក់ថា ការសិក្សាស្រាវជ្រាវឃើញថ្មីបំផុតនេះបន្ទាប់ពីក្រុមការងារជំនាញនាយកដ្ឋានជីវៈចម្រុះ នៃក្រសួងបរិស្ថាន ជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលបានទទួលការគាំទ្រថវិកាពីគម្រោងកាំប៉ាស (CAMPAS) បានចុះធ្វើការសិក្សាស្រាវជ្រាវ និងវាយតម្លៃពីស្ថានភាពជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ខេត្តមណ្ឌលគិរី ក្នុងគោលបំណងរៀបចំចងក្រងជាឯកសារ ដើម្បីដាក់ភ្នំណាមលៀរ ជាតំបន់ភូគព្ភសាស្ត្រ (Geopark) នៃអង្គការUNESCO ។

ក្នុងការសិក្សានេះក្រុមជំនាញនឹងធ្វើការប្រមូលនូវសំណាកសត្វ និងរុក្ខជាតិមួយចំនួនសម្រាប់រក្សាទុក និងបំពេញបន្ថែមសម្រាប់ការកំណត់អត្តសញ្ញាណរបស់ប្រភេទនីមួយៗផងដែរ ។ ការសិក្សានេះ នឹងត្រូវបន្តធ្វើរហូតដល់បំណាច់ខែមេសា ឆ្នាំ២០២២ ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner