ដំណើរបង្រួបបង្រួមជាតិ និងសន្ដិភាពនៅកម្ពុជា
សន្តិភាពជាចំណុចចាប់ផ្តើម និងមានតម្លៃជាងអ្វីៗទាំងអស់ ព្រោះប្រសិនបើគ្មានសន្តិភាពទេ ក៏យើងមិនមានឱកាសកសាងអភិវឌ្ឍប្រទេស លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបានដែរ។ ហេតុនេះហើយ បន្ទាប់ពីរបបយង់ឃ្នងខ្មែរក្រហមបានដួលរលំ កម្ពុជាក្រៅពីដៃម្ខាងខំទប់ស្កាត់ការវិលត្រឡប់របស់ខ្មែរក្រហមនោះ គឺដៃម្ខាងទៀតខិតខំកសាងជាតិពីគំនរផេះផង់។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងចរចាជាមួយគ្រប់ភាគី ដើម្បីស្វែងរកសន្តិភាពជូនប្រជាជាតិ និងមាតុភូមិ ទើបឈានទៅដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១។ កិច្ចព្រមព្រៀងក្រុងប៉ារីស ត្រូវបានបញ្ចប់ដោយផ្លែផ្កា និងជោគជ័យបំផុត ក្រោមវត្តមានសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងភាគីបារំាង ដែលជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ដោយប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
បើទោះបីមានកិច្ចព្រមទីក្រុងប៉ារីសក្តី ក៏សង្គ្រាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត)។ ប៉ុន្តែក្រោមនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាដណ្តើមបានជ័យជម្នះ និងវាយកម្ទេចអង្គការចាត់តាំងខ្មែរក្រហមទាំងអស់ ក្រោមការផ្សះផ្សា ការបង្រួបបង្រួមជាតិមួយ។ នយោបាយឈ្នះ-ឈ្នះ បានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន ដែលគ្មាននរណាអាចនឹងស្មានដល់ថា សង្រ្គាមស៊ីវិលមួយ ដែលមានអាយុកាលអូសបន្លាយតាំងតែពីដើមឆ្នាំ១៩៧០ អាចដួលរលំដោយជោគជ័យបែបនេះទេ។ សម្រាប់កម្ពុជាបច្ចុប្បន្ន គឺមានសន្តិភាពពេញលេញហើយ ប៉ុន្តែក៏កំពុងរួមគ្នាខិតខំការពារសន្តិភាពនៅស្ថិតស្ថិរ គង់វង្ស សម្រាប់ខ្លួនយើង ប្រទេសជាតិយើង និងអ្នកជំនាន់ក្រោយៗទៀត។ មានសន្តិភាពទើបផ្ដល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលបន្តកិច្ចការអភិវឌ្ឍប្រទេស ពង្រឹងប្រជាធិបតេយ្យ ពង្រឹងសិទ្ធិមនុស្ស និងកិច្ចគាំពារជាបន្តបន្ទាប់ទៀត៕
ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រជាពលរដ្ឋខ្មែរ #ការបង្រួបបង្រួមជាតិ
Facebook Page: Black-Crow
Telegram Channel