ថៃ៖ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស ២៣៧នាក់ សង្ក្រាន្ត៦ថ្ងៃ

បាងកក៖ ក្នុងរយៈពេល៦ថ្ងៃនៃបុណ្យសង្ក្រាន្ត នៅប្រទេសថៃ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៧២០លើក បណ្តាលឲ្យស្លាប់មនុស្ស ២៣៧នាក់ នេះបើតាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២។

ប្រភពបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ១១ ខែមេសា នៅពេលដែលមនុស្សរាប់ម៉ឺននាក់ បានចាប់ផ្តើមធ្វើដំណើរទៅជនបទ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យសង្ក្រាន្តរបស់ពួកគេ រហូតដល់ថ្ងៃឈប់សម្រាកបញ្ចប់ ត្រឹមថ្ងៃអាទិត្យ។

នៅក្នុងសន្និសីទសារព័ត៌មានរបស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ កាលពីថ្ងៃអាទិត្យ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងដែរថា នៅថ្ងៃសៅរ៍ ជាថ្ងៃទីប្រាំមួយ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៤១បានកើតឡើងសម្លាប់មនុស្ស ២៨ នាក់ និង ២៤៦ នាក់ផ្សេងទៀតរងរបួស។

ប្រភពបញ្ជាក់ថា មូលហេតុចម្បង គឺល្មើសល្បឿន (៣៥,៩៣ភាគរយ) ស្រវឹង (២៧,៧៩ភាគរយ) និងការប្តូរគន្លងផ្លូវភ្លាមៗ (១៧,៦២ភាគរយ)៕ ប្រភព៖ The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner