តំបន់ផលិតប្រេងនៅរដ្ឋកាលីហ្វរញ៉ាកំពុងប្រឈមនឹងហានីភ័យខ្លំាង ស្របពេលភ្លើងឆេះព្រៃរីករាលដាលកាន់តែធ្ងន់ធ្ងរ
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាមេ៉រិក៖ តំបន់ផលិតប្រេងស្ថិតនៅភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ាបាននឹងកំពុងប្រឈមមុខនឹងហានីភ័យធំ ក្នុងគ្រាដែលភ្លើងឆេះព្រៃនៅក្នុងរដ្ឋនេះកំពុងរីករាលដាលកាន់តែខ្លាំង ដោយវាបានឆេះបំផ្លិចបំផ្លាញលំនៅដ្ឋានពលរដ្ឋអស់ជាច្រើនខ្នងរួចមកហើយនៅភាគខាងជើង និង ភាគខាងត្បូងរដ្ឋ ។
ដោយសារតែកំពុងស្ថិតនៅក្នុងគ្រាអាសន្ននៅឡើយនោះ តួលេខនៃគ្រោះមហន្តរាយជារួម ដូចជាចំនួនលំនៅឋានដែលត្រូវបានឆាបឆេះ ឬក៏មនុស្សរងគ្រោះ នៅមិនទាន់ត្រូវបានអាជ្ញាធរក្នុងតំបន់បញ្ជាក់នោះឡើយ ប៉ុន្តែក្រុមពន្លត់អគ្គីភ័យសរុប ១.៣០០នាក់កំពុងបំពេញប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ។
យ៉ាងណាមិញបើតាមអាជ្ញាធររដ្ឋកាលីហ្វរញ៉ា ផ្ទះសំបែងរបស់ប្រជាជនជាង ២.៧០០ខ្នងឯណោះ ដែលប្រឈមមុខនឹងការឆាបឆេះដោយសារភ្លើងឆេះព្រៃក៏កំណាចជាច្រើន ខណៈមនុស្សជាង១ម៉ឺន៨រយនាក់ត្រូវបង្ខំឲ្យជម្លៀសនៅភាគខាងត្បូង ៕ធ.ដ