កងកម្លំាងយោធារុស្ស៊ី និងតួកគី ចាប់ផ្តើមល្បាតរួមគ្នាលើកដំបូងនៅភាគឦសានប្រទេសស៊ីរី

រុស្ស៊ី៖ កងទ័ពតួកគី និងរុស្ស៊ីនៅក្នុងរថពាសដែកបានធ្វើការល្បាតលើដីរួមគ្នាជាលើកដំបូងនៅភាគឦសានប្រទេសស៊ីរី ក្នុងថ្ងៃសុក្រសប្តាហ៍នេះ ស្ថិតក្រោមកិច្ចព្រមព្រៀងមួយរវាងប្រទេសទាំងពីរ ដែលតំរូវឲ្យក្រុមជីវពលឃឺដចេញឆ្ងាយពីព្រំដែនតួកគី ។

ក្រសួងការពារជាតិតួកគី បានលើកឡើងថា កងឯកភាពជើងគោក និងអាកាស បានចូលរួមការល្បាតនៅម្តុំទីប្រជុំជនព្រំដែនស៊ីរី ដាបាស៊ីយ៉ា ហើយបើតាមសន្តិសុខតួកគី រថពាសដែករុស្ស៊ី០៤គ្រឿង និង យន្តហោះដ្រូនមួយគ្រឿងបានចូលរួមការល្បាតនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ។ ប្រភពបានឱ្យដឹងទៀតថា ការល្បាតនឹងពង្រីកនៅតាមព្រំដែន ហើយប្រើយន្តហោះដ្រូន ដើម្បីឲ្យដឹងថាតើពួកយុទ្ធជនឃឺដ YPG បានចាកចេញពីតំបន់នេះហើយឬនៅ ។

សូមរំលឹកផងដែរថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ បាននិយាយថា ប្រទេសរបស់លោកមានផែនការបង្កើតទីប្រជុំជនជនភៀសខ្លួននៅតំបន់សុវត្ថិភាព ជាទីដែលកងកម្លាំងឃឺដបានដកចេញដើម្បីជម្លៀសជនភៀសខ្លួនស៊ីរីរាប់លាននាក់ចេញពីតួកគី ហើយកាលពីថ្ងៃសុក្រនេះ លោក អឺដូហ្គាន់ ក៏បានជួបពិភាក្សាជាមួយប្រមុខអង្គការសហប្រជាជាតិ ស្តីពីផែនការបង្កើតទីក្រុងជនភៀសខ្លួននេះដែរ ដោយនឹងត្រូវចំណាយប្រាក់ជាង៣០លានដុល្លារអាមេ៉រិក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner