មន្រ្តីជាន់ខ្ពស់ចិន ព្រមានប្រឆាំងនឹងការប្រើវិបត្តិអ៊ុយក្រែន ធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-ចិនរអាក់រអួល

ប៉េកាំង ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក លោក ឈិន ហ្គេង បានព្រមានប្រឆាំងនឹងការប្រើប្រាស់វិបត្តិអ៊ុយក្រែនជាលេសដើម្បីធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន-ប៉េកាំងមានភាពរអាក់រអួល ដោយនិយាយថា ការធ្វើបែបនេះមិនផ្តល់ផលល្អដល់នរណាម្នាក់ឡើយ ទាំងឥឡូវនេះ ឬទាំងនាពេលអនាគត។

លោក ឈិន បាននិយាយថា ខណៈដែលទំនាក់ទំនងទ្វេភាគីរវាងចិន-រុស្ស៊ីសម្រេចបាននូវវឌ្ឍនភាពដ៏អស្ចារ្យក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ប្រទេសទាំងពីរមិនមែនជាសម្ព័ន្ធមិត្តនោះទេ ហើយទំនាក់ទំនងប្រទេសទាំងពីរមិនផ្តោតលើប្រទេសទីបីនោះទេ។ ស្របពេលដែលទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីកំពុងធ្លាក់ចូលទៅក្នុងសង្រ្គាមត្រជាក់ថ្មីនោះ លោក ឈិន បាននិយាយថា បញ្ហានេះមិនមែនជាផលប្រយោជន៍របស់ចិននោះឡើយ រួមទាំងសហរដ្ឋអាមេរិក ឬរុស្ស៊ី ហើយក៏មិនមែនជាអ្វីដែលចិនចង់ឃើញនោះដែរ។

លោក ឈិន បានសង្កត់ធ្ងន់ទៀតថា ការបញ្ចប់ជម្លោះដែលមិនចង់បាន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន គឺមានសារៈសំខាន់ជាងអ្វីៗផ្សេងទៀតសម្រាប់ពេលឥឡូវនេះ ដោយលោកបាននិយាយអំពីស្ថានភាពនៅលើទឹដីអ៊ុយក្រែន និងថា វាមិនត្រឹមតែការបញ្ចប់សង្រ្គាមនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចម្លើយជាមូលដ្ឋានសម្រាប់ភាពយូរអង្វែងនៃសុខសន្តិភាព និងស្ថិរភាពនៅអឺរ៉ុបផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner