របាយការណ៍ថ្មីមួយបញ្ជាក់ថា ភ្លើងសង្គ្រាមនៅយ៉េមែនផ្តាច់ជីវិតមនុស្សសរុប១០ម៉ឺននាក់គិតចាប់តំាងពីឆ្នាំ២០១៥

យ៉េមែន៖ អង្គការគម្រោងទិន្នន័យ និងទីតំាងប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ ACLED ដែលតាមដានអំពើហិង្សាបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា គិតចាប់តំាងពីឆ្នំា២០១៥មក សង្គ្រាមស៊ីវិលនៅប្រទេសយ៉េម៉ែន បានផ្តាច់ជីវិតមនុស្សអស់ប្រមាណជាង១០ម៉ឺននាក់ហើយ ។

ជម្លោះនៅក្នុងប្រទេសក្រីក្របំផុតនៅអារ៉ាប់មួយនេះ បានចាប់ផ្តើមជាមួយនឹងការដណ្តើមកាន់កាប់យ៉េម៉ែនភាគខាងជើង និង ភាគកណ្តាលក្នុងឆ្នាំ ២០១៤ ដោយពួកឧទ្ទាមនានាដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ ដោយបណ្តេញរដ្ឋាភិបាលទទួលស្គាល់ជាអន្តរជាតិចេញពីរដ្ឋធានីសាណា ។ ប៉ុន្មានខែក្រោយមក គឺក្នុងខែមីនា ឆ្នាំ២០១៥ កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានបើកយុទ្ធនាការតាមអាកាសរបស់ខ្លួន ដើម្បីរារាំងក្រុមឧទ្ទាម ហ៊ូធី ពីការវាយលុកចូលដល់ភាគខាងត្បូងប្រទេសនេះ ។

ការវាយប្រហារតាមអាកាសដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានវាយប្រហារទៅលើសាលារៀន មន្ទីរពេទ្យ និង ពិធីមង្គលការ ហើយថែមទំាងបានសម្លាប់ជនស៊ីវិលយ៉េម៉ែនរាប់ពាន់នាក់ ។ ទន្ទឹមគ្នានោះ អង្គការសហប្រជាជាតិបានហៅសង្គ្រាម នៅយ៉េមែនថា ជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner