ក្នុងនាមជាម្ចាស់ផ្ទះគ្រូបង្វឹកកម្ពុជា បានប្តេជ្ញាចិត្តធ្វើឲ្យការប្រកួតជម្រុះពូល G AFC U-19 Championship 2020 កាន់តែទាក់ទាញ

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងនាមជាម្ចាស់ផ្ទះគ្រូបង្វឹកកម្ពុជា បានប្តេជ្ញាចិត្តធ្វើឲ្យការប្រកួតជម្រុះពូល G AFC U-19 Championship 2020 កាន់តែទាក់ទាញ ជាមួយគ្រូបង្វឹកប្រទេស៤ផ្សេងទៀត មានថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និង NORTHERN MARIANA ISLANDS ក្នុងសន្និសីទ សារព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារ ភ្នំពេញ ។

ក្នុងឋានៈជាម្ចាស់ផ្ទះ គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ បានបង្ហាញ ពីការត្រៀមលក្ខណៈរបស់ខ្លួន ដោយប្តេជ្ញាចិត្តថានឹងធ្វើឲ្យការប្រកួតនេះកាន់តែទាក់ទាញ និងទទួល បានលទ្ធផល កាន់ទេល្អប្រសើរ ។ ចំណែកឯគ្រូបង្វឹក៣ក្រុមផ្សេង ទៀតក៏បង្ហាញពីការត្រៀមលក្ខណៈ សម្រាប់ការប្រកួតប្រជែង ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ក្នុងពូលG នេះផងដែរ ។

ដោយឡែកលោក Issara Sritaro គ្រូបង្គោលក្រុមអាយុក្រោម១៩ឆ្នាំថៃ និយាយថា ក្រុមយុវជន របស់លោកបាន ផ្លាស់ប្ដូរកីឡាករចំនួនក្រោយពេលចាញ់កម្ពុជា នៅព្រឹត្តិការណ៍ AFF U18 Championship 2019 នៅវៀតណាម កាលខែសីហាកន្លងទៅ ដោយពេលនោះ កម្ពុជា បានយកឈ្នះថៃ ៤:៣ ដែលសៀង ចន្ធា រកបានពីរគ្រាប់ម្នាក់ឯង ។ ដោយឡែក សម្រាប់ការប្រកួត ជម្រុះ AFC U19 Championship 2020 នៅភ្នំពេញ លោក Issara ឲ្យដឹងថា បាន ត្រៀមខ្លួន៨ខែហើយជាមួយនឹងការត្រៀមខ្លួនកាន់តែល្អប្រសើរ ។

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះពូលG នៃព្រឹត្តិការណ៍ AFC U-19 Championship 2020 Qualifiers, East Zone គ្រោងនឹងប្រកួតនាថ្ងៃទី២ ដល់ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីលានពហុកីឡដ្ឋានជាតិ។សម្រាប់ការប្រកួតរបស់ក្រុមកម្ពុជានឹងត្រូវប៉ះជាមួយក្រុមU19 ម៉ាឡេស៊ី វេលាម៉ោង៦:៣០នាទី ល្ងាចថ្ងៃទី២ ខែវិច្ឆិកា និងបន្ត៣ប្រកួតទៀតជាមួយ ក្រុម NORTHERN MARIANA ISLANDS នាថ្ងៃទី២ វិច្ឆិកា, ជាមួយក្រុម ថៃ ថ្ងៃទី៨ ខែវិច្ឆិកា និងជួប ប្រ៊ុយណេ នាថ្ងៃទី១០ វិច្ឆិកា ដែលថ្ងៃទី១០ វិច្ឆិកានេះគឺជាថ្ងៃបញ្ចប់ការប្រកួត នៃវគ្គជម្រុះក្នុងពូល G ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner