សហរដ្ឋអាមេ៉រិក និងចិនកំពុងពិចារណាជ្រើសរើសទីតាំងថ្មី សម្រាប់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ
សហរដ្ឋអាមេ៉រិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងប៉េកំាំងគ្រោងប្រកាសប្រាប់អំពីទីតាំងថ្មី ដែលប្រទេសទំាងពីរនឹងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មដំណាក់កាលទីមួយ បន្ទាប់ពីឈីលីបានសម្រេចលុបចោលការរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិ APEC និង COP25 ដែលគ្រោងប្រព្រឹត្តទៅនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ នេះបើតាមប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ។
ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេ៉រិករូបនេះមិនបានបញ្ជាក់ច្បាស់ថា ជំនួបដើម្បីចុះកិច្ចព្រមព្រៀងជាមួយលោក ស៊ី ជីនពីង នឹងត្រូវប្រព្រឹត្តទៅនៅពេលណា ឬក៏ទីតំាងណានោះឡើយ ប៉ុន្តែបើតាមសេតវិមាននោះ គឺប្រហែលនៅចន្លោះពេលស្រដៀងគ្នានៃគម្រោងរៀបចំកិច្ចប្រជុំ APEC ។
ដោយឡែកពាក់ព័ន្ធនឹងការជ្រើសរើសទីតាំងថ្មីនេះទៀតសោត បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេ៉រិកនោះ រដ្ឋ Alaska និង Hawaii ទំនងជាជាជម្រើសដែលចិនទទួលយកបាន ខណៈទីក្រុងប៉េកាំងអាចស្នើឡើងនៅទីក្រុងម៉ាកាវ ៕ធ.ដ