ចិនរិះគន់សម្តីរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេ៉រិក ដែលមានចេតនាវាយប្រហារលើប្រទេសចិន និង គណបក្សកុម្មុយនីស្តចិន
ចិន៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអាមេ៉រិកលោក ម៉ៃក៍ ប៉ុមប៉េអូ ដែលមានគោលដៅលើទីក្រុងប៉េកំាង និងគណបក្សកុម្មុយនីស្តចិន គឺជាការវាយប្រហារដ៏សាហាវ ហើយរាល់ការប៉ុនប៉ងធ្វើឱ្យចិនខឹង ឬរារំាងការរីកចម្រើនរបស់ចិននឹងត្រូវបរាជ័យ ។
ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្គេង សួង បាននិយាយថាការអត្ថាធិប្បាយរបស់ប្រមុខការទូតអាមេ៉រិក បានបង្ហាញពីភាពលំអៀងខាងនយោបាយ និង ផ្នត់គំនិតប្រឆាំងនឹងរបបកុម្មុយនីស្តរបស់អ្នកនយោបាយសហរដ្ឋអាមេ៉រិកមួយចំនួន ។
សូមរំលឹកថា រដ្ឋមន្ត្រីការបរទេសអាមេ៉រិកលោក ម៉ៃក៍ ប៉ុមប៉េអូ នៅថ្ងៃពុធនេះបានលើកឡើងថា សហរដ្ឋអាមេ៉រិកនឹងបង្កើនការដាក់សម្ពាធលើប្រទេសចិន ទាក់ទិននឹងបញ្ហាជាច្រើន ដោយចោទថា ទីក្រុងប៉េកាំងតែងប្រកាន់ភ្ជាប់នូវគោលនយោ បាយអរិភាពប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ។ ទន្ទឹមនេះ លោក ប៉ុមប៉េអូ បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេ៉រិកមិនមែនកំពុងស្វែងរកការប្រឈមមុខដាក់គ្នាជាមួយចិននោះទេ តែសហរដ្ឋអាមេ៉រិកនៅតែចង់លើកទឹកចិត្តឱ្យចិនធ្វើសេរីភាវូបនីយកម្មបន្ថែមទៀត ៕ធ.ដ