ផ្ទះពលរដ្ឋអស់មួយខ្នង ត្រូវបានឆេះបណ្តាលមកពីអុជធូបនៅអាសនៈទុកចោល

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តសៀមរាប៖ ឪពុកម្តាយរវល់ទៅធ្វើការនៅខេត្តព្រះវិហារ ទុកកូនៗនៅចាំផ្ទះ ស្រាប់តែជូបគ្រោះអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង បន្ទាប់ពីកូនច្បងអុជធូបនៅកន្លែងអាសនៈរបស់ម្តាយ រួចនាំគ្នាដើរលេង។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧ នឹង១០នាទីព្រឹក ថ្ងៃទី ៣១ខែតុលាឆ្នាំ២០១៩នៅចំណុច ភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួក គឺលោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឈឿយ ឈីភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ កសិករ ប្រពន្ធឈ្មោះ ពាត់ ថា អាយុ៤៨ឆ្នាំ មុខរបរ កសិករមានទីលំនៅភូមិ -ឃុំកើតហេតុខាងលើ បានចេញទៅធ្វើការនៅខេត្តព្រះវិហារអស់រយៈពេល១ខែហើយ ដោយទុកឲ្យកូនៗរបស់គាត់០៣នាក់ នៅចាំផ្ទះ។ លោកបន្តថា មុនពេលកើតហេតុ៖ ឈ្មោះ ឈី ឆាន ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះរងគ្រោះបានយកធូប ១២សសៃ មកអុចធូបនៅកន្លែងអាសនៈរបស់ម្តាយ ខាងលើផ្ទះហើយចាក់សោរ រួចនាំប្អូន០២នាក់ទៀតទៅលែងផ្ទះក្បែៗនោះ ប្រមាណ៥០ម៉ែត្រ ស្រាប់តែមានផ្សែងហ៊ុយ ចេញពីក្នុងផ្ទះ ហើយបានរត់ទៅរកឲ្យគេជួយ តែភ្លើងបានឆេះខ្លាំងបាត់ហើយ។

លោកបន្ថែមថា
ករណីនេះបណ្ដាលឲ្យឆេះផ្ទះ០១ខ្នង ទំហំ ៧គុណ៦ម៉ែត្រ កំពស់០៣ម៉ែត្រ ជញ្ជាំងក្តារឈើ ប្រក់ក្បឿង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុក។ លោកបញ្ជាក់ថា មូលហេតុនេះបណ្តាល មកពីការធ្វេសប្រហែស របស់កូនឈ្មោះ ឈី ឆាន និងឪពុកម្ដាយមិននៅផ្ទះ។ករណីនេះពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner