មន្ទីរពេទ្យនៅប្រទេសម៉ាឡេស៊ី បង្ហាញសំភារៈទំនើបៗ និង សេវាព្យាលបាលជាកញ្ចប់បែបទេសចរណ៍ មកពីគ្រប់ទិសទី ក្នុងតំបន់អាស៊ី និង ពិភពលោក

កូឡាឡាំពួ៖ អ្នកសារព័ត៌មាន មិនតិចជាង៨០នាក់នោះទេ មកពីប្រទេសចំនួន៧ បានទន្សនកិច្ចមន្ទីរពេទ្យជាច្រើននៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។ ក្នុងចំណោមនោះ ក៏អ្នកសារព័ត៌មាន កម្ពុជាផងដែរ បានស្វែងយល់ពីសេវាព្យាបាលសុខភាពបែបទេសចរណ៍នៅទីនេះ ខណៈមន្ទីរពេទ្យប្រមាណ៧២ ដែលស្ថិតក្រោមរចនាសម្ព័ន្ធ របស់ ក្រុមប្រឹក្សាសុខភាពទេសចរណ៍ម៉ាឡេស៊ី (MHTC) ចូលរួមសហការណ៍ ផ្តល់សេវាសុខភាពដល់ប្រជាជននៅទូទាំងពិភពលោក។
អ្នកសារព័ត៌មាន កម្ពុជា៧រូប និង ជាច្រើននាក់ផ្សេងទៀតត្រូវបានមន្ទីរពេទ្យចំនួន៤ ធ្វើបង្ហាញពី ការផ្តល់សេវាកម្មព្យាបាលដោយប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលអាចតាមដានរោគវិនិច្ឆ័យបានជាក់ មុននឹងធ្វើការព្យាបាល នៅថ្ងៃ៣១ ខែវិច្ឆិការនេះ។ មន្ទីរពេទ្យទាំងនោះរួមមានទី១ វិទ្យាស្ថានJantung Negara ដែលមានឯកទេស ក្នុងការព្យាបាលជំងឺបេះដូង និងសរសៃឈាមសំរាប់អ្នកជំងឺបេះដូងកុមារ។ ចាប់តាំងពីការបង្កើតវិទ្យាស្ថាន នេះបានព្យាបាលអ្នកជំងឺជាងមួយលាននាក់និងទទួលបានការទទួលស្គាល់ថាជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលសុខភាពធូរ៉ាក់ស៊ីត ឈានមុខគេនៅក្នុងតំបន់អាស៊ី។ ទី២មន្ទីរពេទ្យ Sunfert អន្តរជាតិ ដែលមានឯកទេសផ្តល់ ការបង្កកំណើត ការវាយតំលៃអត្រាមានកូន ការបញ្ចូលមេជីវិតឈ្មោលនៅក្នុងស្បូន វះកាត់ប្រព័ន្ធបន្តពូជ ការធ្វើតេស្តនៃការបង្ករកំណើត ទី៣ នៅមន្ទីរពេទ្យ KPJ Ampang Puteri  មានឯកទេស វះកាត់បេះដូង វះកាត់សរសៃប្រសាទ វះកាត់ឆ្អឹងខ្នង វះកាត់សរសៃឈាម កែសម្ផស្ស និង ព្យាបាលតំរង់នោម និង មន្ទីរពេទ្យ Gleneagles Kuala Lumpur មន្ទីរពេទ្យនេះត្រូវបានផ្តល់មូលនិធិក្នុងឆ្នាំ ១៩៩៦ និងបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី ១ ខែសីហាឆ្នាំ ១៩៩៦។
ក្រៅពីមន្ទីរពេទ្យ៤នេះ ក្រុមអ្នកសារព័ត៌មានចម្រុះជាតិសាសន៍ទាំងអស់ ក៏នឹងត្រូវទៅទស្សនៈកិច្ច មន្ទីរពេទ្យ ចំនួន៨ទៀត ពេល១ថ្ងៃ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាវេជ្ជសាស្ត្រ ដ៏ទំនើប និង ចុងក្រោយបង្អស់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះផងដែរ។ ដំណើរទស្សនកិច្ចចំរុះជាតិសាសន៍ មកពី៨ប្រទេស នៅទីក្រុងកូឡាឡាំពួ គឺមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាសុខភាពទេសចរណ៍ម៉ាឡេស៊ី (MHTC) គឺជាទីភ្នាក់ងារមួយដែលស្ថិតនៅក្រោមក្រសួងហិរញ្ញវត្ថុដែលមានភារកិច្ចសម្របសម្រួល និង លើកកម្ពស់ឧស្សាហកម្មទេសចរណ៍សុខភាពរបស់ប្រទេសម៉ាឡេស៊ី ដោយសម្របសម្រួលកិច្ចសហការក្នុងឧស្សាហកម្ម និង កសាងភាពជាដៃគូសាធារណៈឯកជន និង ឯកជនទាំងក្នុងស្រុក និងក្រៅស្រុក។ ម៉ាឡេស៊ី HealthCare (MHTC) បានប្តេជ្ញារួមគ្នាបង្កើតបទពិសោធន៍ នៃការធ្វើដំណើរផ្នែកសុខភាពដល់ទីបញ្ចប់សម្រាប់ភ្ញៀវទេសចរទាំងអស់៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner