នៅពេលកម្ពុជាធ្លាក់ចូលក្នុងភ្លេីងសង្គ្រាមជាច្រេីនទសវត្សន៍ ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ យេីងបានបាត់បង់ធនធានមនុស្សជាច្រេីន វិស័យអប់រំត្រូវបានបំផ្លាញ

អត្ថបទដោយ៖
AMS OneMinute

ក្រោយរំដោះកម្ពុជា យេីងបានប្រឹងប្រែងយ៉ាងលំបាក ដេីម្បីអភិវឌ្ឍធនធានមនុស្ស ដោយដៃម្ខាងអភិវឌ្ឍប្រទេស ស្វែងរកជំនួយសម្រាប់ប្រជាជនកម្ពុជា និងដៃម្ខាងទៀតទប់ស្កាត់ការវិលវិញនៃរបបប្រល័យពូជសាសន៍។ រាជរដ្ឋាភិបាលបានប្រកាន់យកគោលការណ៍ អ្នកចេះច្រេីនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកអត់ចេះ

រាជរដ្ឋាភិបាលតែងប្រកាន់ខ្ជាប់វប្បធម៌ចែករំលែកទាំងកាយវិការ និងឥរិយាបទលេីគ្រប់រូបភាព ដេីម្បីធានាសេចក្តីសុខ សុខដុមនីយកម្ម និងសុខសន្តិភាពជូនប្រជាជនយេីង

សូមអបអរសាទរជូនក្មួយៗ សិស្សានុសិស្សចំនួន០២ រូប មកពីឃុំបុសខ្នុរ ដែលបានប្រលងជាប់និទ្ទេស A សម្រាប់ឆ្នាំ២០២១។ កត្តាជោគជ័យទាំងនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ មាតាបិតា និងជាពិសេសការចូលរួមរបស់សិស្សានុសិស្សផ្ទាល់ ស្របតាមគោនយោបាយ និងកំណែទម្រង់របស់រាជរដ្ឋាភិបាល លេីកស្ទួយការអភិវឌ្ឍធនធានមនុស្សប្រកដោយសក្តានុពល។

✍🏽-ហ៊ុន ម៉ានិត

https://www.facebook.com/100044470838178/posts/536377234521300/?d=n

ads banner