សម្តេចនាយករដ្ឋមន្ត្រីទទួលជួបសិស្សជាប់និទ្ទេស A ចំនួនជាង១ពាន់៧០០នាក់ (Video Inside)
សិស្សនិទ្ទេស A ចំនួន ១ពាន់៧៥៣នាក់ ដែលប្រឡងជាប់បាក់ឌុប នឹងទទួលបានការជួប សំណេះសំណាលជាមួយ នឹងសម្តេចនាយករដ្ឋមន្ត្រីនៅថ្ងៃអង្គារនេះ។
ការប្រលងបាក់ឌុប មានប្រមាណជាង៤ខែមកហើយដោយបេក្ខជនប្រលងជាប់មានទូទាំង ប្រទេសចំនួន៧ម៉ឺន២ពាន់១៦នាក់ ដែលស្មើនឹង៦៥.៦៥% នៃចំនួនបេក្ខជនប្រលងសរុប។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១ពាន់៧៥៣នាក់, និទ្ទេស B មានចំនួន ៥ពាន់២១៥ នាក់, និទ្ទេស C មានចំនួន ១ម៉ឺន១ពាន់៦៣៤នាក់, និទ្ទេស D មានចំនួន ២ម៉ឹន៣ពាន់៤៩៩ នាក់, និងនិទ្ទេស E មានចំនួន ២ម៉ឹន៩ពាន់៩១៥ នាក់។
វិស័យសិក្សាធិការអប់រំក្នុងប្រទេសកម្ពុជា គឺជាវិស័យអាទិភាពមួយដែលទទួលបានការយក ចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដោយសារសម្តេចតេជោហ៊ុនសែនតែង ផ្តល់រង្វាន់ លើក ទឹកចិត្តចំពោះសិស្សពូកែណាដែលបានប្រឡងជាប់និទ្ទេស A ក្នុងឱកាសប្រឡងបាក់ឌុបរៀង រាល់ឆ្នាំ។