សម្តេចតេជោ ហ៊ុន សែន ធ្វើកិច្ចពិភាក្សាតាមប្រព័ន្ធ Online ជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានធ្វើកិច្ចប្រាស្រ័យទាក់ទងតាមប្រព័ន្ធ Online នៅថ្ងៃទៅ២ឧសភា ជាមួយនឹងនាយឧត្តមសេនីយ៍យោធាមីយ៉ាន់ម៉ា លោក មីង អោងឡាំង ដែលជាភាគីមួយក្នុង រង្វង់ជម្លោះនយោបាយនៃប្រទេសមីយ៉ាន់ម៉ា។ នាយឧត្តមសេនីយ៍មីងអោងឡាំង គឺជាប្រធាន ក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ភាគីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ក្រសួងការបរទេសកម្ពុជាបានថ្លែងថាជំនួបតាមប្រព័ន្ធវីដេអូនេះ គឺដើម្បីរកមធ្យោបាយជម្រុញ ពន្លឿនការអនុវត្តកិច្ចព្រមព្រៀងកុងសង់ស៊ុស៥ចំណុចដែលជាផែនទីចង្អុលផ្លូវរបស់ អាស៊ាន ។
កិច្ចប្រាស្រ័យទាក់ទង តាមទូរស័ព្ទនេះផងទៀត បានផ្តោតលើអាទិភាព៣ចំណុចធំផងដែរ គឺការបញ្ឈប់អំពើហិង្សា, ការផ្តល់ជំនួយមនុស្សធម៌ដោយគ្មានការរារាំងដល់ពលរដ្ឋមីយ៉ាន់ម៉ា ដែលកំពុងត្រូវការបំផុត និងចំណុចទី៣ ការកសាងទំនុកចិត្តនិងការជឿជាក់ក្នុងការបង្កើត កិច្ចសន្ទនានយោបាយរួម។
ជំនួបតាមទូរស័ព្ទនេះ បានធ្វើឡើងនៅមុនគំរោងដំណើរទស្សន កិច្ចផ្លូវការម្តងទៀតរបស់ប្រេសិត ពិសេសប្រធានអាស៊ានកម្ពុជាលោក ប្រាក់ សុខុន ដែលអាច នឹងធ្វើនៅចុងខែឧសភានេះ។
គួរបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចលើកទី១របស់ប្រេសិត ពិសេសប្រធានអាស៊ានកម្ពុជាក្នុងខែមីនាកន្លងមកនេះ, លោក ប្រាក់ សុខុន មិនទាន់បានជួប ជាមួយនឹងភាគីនយោបាយសំខាន់ៗ ដែលជាប់ពាក់ព័ន្ធនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចពិភាក្សាជាមួយនឹងនាយឧត្តមសេនីយ៍ មីង អោងឡាំង បានគូសបញ្ជាក់សារជាថ្មីអំពី សារៈសំខាន់ នៃដំណើរបេសកជនពិសេស ដើម្បីរកការជួបគ្រប់ភាគីពាក់ព័ន្ធដូចជា លោកស្រី អោង សានស៊ូជី និងអតីត ប្រធានាធិបតីលោក វីន មីយីន នោះជាដើម សម្រាប់ការបង្កើត បរិយាកាសអំណោយ ផល ដើម្បីការចាប់ផ្តើមការសន្ទនានយោបាយបញ្ចូលគ្នា។ នាយឧត្តមសេនីយ៍មីនអោងឡាំង បាន ថ្លែងសន្យាថានឹងជួយសម្រួលដល់កិច្ចប្រជុំជាមួយ ភាគីពាក់ព័ន្ធនានា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជួយមីយ៉ាន់ម៉ាឱ្យ វិលទៅរកលទ្ធិប្រជាធិបតេយ្យវិញ ស្របតាមគោលការណ៍កុងសុងស៊ុស៥ចំណុច, និងការឯក ភាពនិងមជ្ឈភាពរបស់អាស៊ាននៃប្រទេសទាំង១០។