ប្រេងសាំងបន្តកើនឡើងនៅសប្តាហ៍នេះ (Video Inside)
តម្លៃប្រេងសាំង បានបន្តកើនឡើងថែមទៀតសប្តាហ៍នេះខណៈពិភពលោកបាននិងកំពុងរង វិបត្តិនៃតម្លៃប្រេងសាំងដោយសារតែឥទ្ធិពលនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននេះ។
នៅក្នុងប្រទេសកម្ពុជាយោងតាមក្រសួងពាណិជ្ជកម្ម សម្រាប់ការលក់រយៈពេល១០ ថ្ងៃខាងមុខនេះ គឺរវាងពីថ្ងៃទី0១រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ ប្រេងសាំងធម្មតា មានតម្លៃ៥ពាន់ ២៥០រៀលក្នុង១ លីត្រ ដែលតម្លៃនេះបានកើន១០០រៀល បើធៀបទៅការលក់រយៈ ពេល១០ ថ្ងៃមុន…ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ៥ពាន់៦០០រៀល ក្នុង១លីត្រ ដែលកើនឡើង ១០០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ ថ្ងៃមុន។
តម្លៃប្រេងស៊ុបពែ័រមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មទេ ប៉ុន្តែតម្លៃលក់ តែងតែខ្ពស់ ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះមាន តម្លៃ៥ពាន់ ៧៥០រៀល និងកន្លែងខ្លះទៀត៥ពាន់៨០០រៀល ក្នុងមួយលីត្រ។