ពលរដ្ឋខ្មែរក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក បញ្ជាក់ការត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចតេជោក្នុងសហរដ្ឋអាមេរិក (Video Inside)
ពលរដ្ឋខ្មែររស់ក្នុងសហរដ្ឋអាមេរិក និងកាណាដា បានថ្លែងថាគេមានមោទនភាពចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលប្រធានាធិបតីអាមេរិកលោកចូបៃ ដិនបានធ្វើលិខិតស្នើអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានសហរដ្ឋអាមេរិក ដែល នឹងប្រារព្ធធ្វើក្នុងសេតវិមាន។
ពលរដ្ឋខ្មែរនៅឯនាយសមុទ្ទនោះ បានថ្លែងថាពួកគេនឹងត្រៀម ខ្លួនរង់ចាំទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរដ្ឋធានី Washington DC ។