កម្ពុជាទទួលវ៉ាក់សាំងPfizer ជិត២លានដូសនៃជំនួយសហរដ្ឋអាមេរិក (Video Inside)
កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ Pfizer ជិត២លានដូសដែលជាជំនួយរបស់សហរដ្ឋអាមេរិក ខណៈកម្ពុជាកំពុងសម្រុកលើការចាក់វ៉ាក់សាំងដូសជម្រុញ។ សម្តេចនាយករដ្ឋមន្ត្រីបាន ថ្លែង ថាវ៉ាក់សាំងនៃជំនួយនេះ គឺសម្រាប់ការចាក់ដូសជម្រុញដែលផ្តល់អាទិភាពលើសិស្ស សាលា និងគ្រូបង្រៀន។
វ៉ាក់សាំងនៃជំនួយរបស់សហរដ្ឋអាមេរិកដែលបានមកដល់នៅថ្ងៃទី៣ឧសភា បានអញ្ជើញ ទៅទទួលដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ដោយមានវត្តមានចូលរួមពី ឯកអគ្គរដ្ឋទូតអាមេរិកលោក W.Patrick Murphy។
ឯកអគ្គរដ្ឋទូតអាមេរិកលោក W.Patrick Murphy បានថ្លែងក្នុងឳកាសនោះបញ្ជាក់ថាវ៉ាក់ សាំងនៃជំនួយនេះ គឺជាការបង្ហាញការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការជួយរួមចំណែក ជួយពលរដ្ឋខ្មែរលើកិច្ចការប្រឆាំងនឹងជម្ងឺកូវីដ១៩។
យោងតាមលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង កម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ ជាង៧៣ លាន ដូស ក្នុងនោះជាង៥៣លានដូសបានទទួលរួចរាល់ និងប្រមាណជាង២០លានដូស ទៀត នឹងត្រូវ ដឹកមកដល់ជាបន្តបន្ទាប់ ។