២៤ម៉ោងកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៣ករណី (Video Inside)
តួលេខអ្នកឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាបានស្ថិតនៅត្រឹម១ខ្ទង់ក្នុងរយៈពេល៧ថ្ងៃជាប់ គ្នាមកនេះ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មីថ្ងៃនេះមានចំនួន៣ករណី ដែលកើន ឡើង១ករណីបើប្រៀបធៀបកាលពីម្សិលមិញ ។ ការឆ្លងថ្មី ចំនួន ៣ករណីនៅថ្ងៃនេះ គឺជាការ ឆ្លងចូលសហគមន៍ទាំងអស់។
កម្ពុជាគិតត្រឹមថ្ងៃទី៣ខែ ឧសភា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៦ពាន់២៥៧ករណី,ការព្យាបាលជាសះស្បើយមានចំនួន១៣ ម៉ឺន៣ពាន់១៤៤នាក់ដោយរាប់ បញ្ចួលទាំងការព្យាបាលជាសះស្បើយថ្ងៃនេះចំនួន២៨នាក់ ថែមទៀត ។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះពុំមាននោះទេដែលឲ្យនាំការស្លាប់សរុប មាន ចំនួន៣ពាន់៥៦នាក់ជាដដែល។