តួលេខចាក់វ៉ាក់សាំងថ្ងៃនេះ ថយចុះជាងម្សិលមិញ (Video Inside)
តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល ២៤ ម៉ោងមកនេះ បានចំនួន ២ម៉ឺន ៣ពាន់ ៤៧៣នាក់ ដែលជាតួលេខចាក់ថយចុះចំនួន ១ម៉ឺន ២ពាន់ ៥៣នាក់ បើប្រៀបធៀបនឹងម្សិល មិញ ។ យោងតាមក្រសួងសុខាភិបាល តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣ សរុប ទូទាំងប្រទេស គិតត្រឹមថ្ងៃនេះមានចំនួន ៨លាន ៦០ម៉ឺន ៤ពាន់ ២៤២នាក់ ។
ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ នោះវិញ, រយៈពេល២៤ម៉ោង មកនេះមានចំនួន ២ម៉ឺន ៨ពាន់ ៣១១ ដែលជាតួលេខចាក់តិចជាងម្សិលមិញចំនួន ៩៥៨នាក់ផងដែរ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ សរុបគិតរហូតមកទល់ពេលនេះ បានចំនួន ១លាន ៧៥ម៉ឺន ៨ពាន់ ៣២២នាក់ ។ ការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានកើន ដល់ចំនួន ១៤លាន ៩៤ម៉ឺន ៧ពាន់ ២៧៧នាក់ ដែលស្មើនឹង ៩៣,៤២ ភាគរយ ។
ដោយឡែក ក្នុងរយៈពេល ៦៩ថ្ងៃកន្លងមកនេះទៀត ការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ បាន ចំនួន ៣៦ម៉ឺន ៥ពាន់ ៨៧៤នាក់ ដែលស្មើនឹង ៥៩,៩១ភាគរយ នៃគោលដៅចំនួនកុមារដែល ត្រូវចាក់វ៉ាក់សាំងទូទាំងប្រទេស៕