ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកថ្ងៃនេះនឹងមានភាពចម្រើនលូតលាស់ជាទីបំផុត។ លោកអ្នកអាចបំពេញរាល់ក្តីស្រមៃបាន បើទោះបីជាបំណងនោះមានទំហំធំក្តី។ ប៉ុន្តែក៏សូមចូលទៅកៀកប្រាស្រ័យនឹងអាជ្ញាធរ ឬថ្នាក់លើដើម្បីឲ្យអ្នកអាចឈានទៅដល់ការយល់ដឹងអំពីបញ្ហាជាច្រើន។ ក្នុងនោះសូមជៀសវាងដាច់ខាតចំពោះមតិរិះគន់ យោបល់ដែលមិនមានភាពស្មោះត្រង់ ដែលលាយឡំជាមួយអារម្មណ៍ដែលមិនល្អ។ ដោយឡែក ចំពោះបញ្ហានឹងមិនអ្នកឡើយ។ លើសពីនេះអ្នកមានឳកាសល្អច្រើនក្នុងការងារ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តសន្យាថាលោកអ្នកនឹងមិនជួបបញ្ហាណាមួយដែលនាំផលលំបាកដល់កិច្ចការងារ និងផលចំណេញដែលអ្នកនឹងទទួលបានក្នុង ពេលនេះឡើយ។ សូមចងចាំថា លទ្ធផលការងារដ៏ធំនៅក្នុងពេលនេះមានទំនាក់ទំនងយ៉ាង ជិតស្និទ្ធចំពោះការទទួលខុសត្រូវ។ ក្រៅពីនេះ លោកអ្នកមានគំនិតឈ្លាសវៃ និងរស់រវើកណាស់ ដូច្នេះសូមកុំខកខានក្នុងការអនុវត្តការងារទៅតាមគម្រោង ឬបំណងដែលអ្នកប្រាថ្នា។ ដោយឡែក លោកអ្នកនឹងទទួលបានការគាំទ្រច្រើន ព្រមទាំងទឹកចិត្តស្មោះត្រង់ពីមនុស្សជុំវិញខ្លួន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ឥឡូវនេះមិនមែនជាពេលវេលាល្អសម្រាប់ស្វែងរកការងារថ្មីនោះទេ។ ប៉ុន្តែថ្ងៃនេះគឺល្អសម្រាប់ការទាក់ទងជាមួយអ្នកគ្រប់គ្រង ហើយអ្នកក៏អាចទទួលបានលាភសក្ការៈ ឬការតម្លើងប្រាក់ខែផងដែរ។ ក្នុងនោះ ប្រហែលជាអ្នកមិនគួរចាប់កំហុសមិត្តភក្តិក្នុងរង្វង់ការងារ ចំពោះរឿងរ៉ាវតូចតាចនោះទេ ពីព្រោះវាអាចប៉ះពាល់ដល់លទ្ធផលចុងក្រោយនៃការងារ ហើយស្ថានភាពតានតឹងអាចប៉ះពាល់ដល់សុខុមាលភាពរបស់អ្នក។ ក្រៅពីនេះអ្នកនឹងមានភាពងាយស្រួលចំពោះរាល់ការធ្វើទំនាក់ទំនង។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃគាប់ចិត្តសម្រាប់ការធ្វើអាជីវកម្ម ដូច្នេះសូមកុំមានការខកខានឪកាសចំណេញ។ ប្រសិនបើអ្នកធ្វើសកម្មភាពយ៉ាងក្លាហាន និងសម្រេចចិត្តប្រកបទៅដោយភាពត្រឹមត្រូវជាមួយពត៌មានដែលអ្នកប្រមូលបាន នោះអ្នកនឹងទទួលបាន ជោគជ័យក្នុងរយៈពេលខ្លី។ ផ្ទុយទៅវិញ លោកអ្នកមិនគួរបោះបង់ចោលការប្រកួតប្រជែង ក្នុងគ្រប់កាលទេស។ លើសពីនេះ នៅក្នុងអនាគតដ៏ខ្លីខាងមុខ អ្នកប្រាកដជាអាចបង្ហាញ សមត្ថភាពការងារកាន់តែខ្លាំង ហើយភាពជោគជ័យក៏កាន់តែមានរូបរាងធំផងដែរ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកយកចិត្តទុកដាក់បន្ថែមទៅលើពត៌មានផ្លូវការបន្ថែមទៀត។ ក្នុងនោះក៏សូមប្រយ័ត្នក្រែងមានការខ្វះចន្លោះ ឬភ្លេចភ្លាំង ដែលនាំឲ្យបាត់បង់ពត៌មានលម្អិតសំខាន់ៗមួយចំនួន ដែលនាំឲ្យមានបញ្ហានៅក្នុងកន្លែងធ្វើការ។ ផ្ទុយទៅវិញ លោកអ្នកមានអំណោយផលលើការធ្វើទំនាក់ទំនងជាមួយអ្នកតូចអ្នកធំគ្រប់គ្នា ដូច្នេះសូមប្រើប្រាស់ឳកាសនេះ ទាញយកប្រយោជន៍ ឬកែប្រែស្ថានភាពអវិជ្ជមានដែលអាច នឹងកើតឡើង។ ក្នុងនោះ សូមកុំបញ្ចេញមតិរិះគន់នានាឲ្យសោះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការរដ្ឋឯកជន និងអាជីវកម្មរបស់អ្នកកំពុងមានដំណើរការទៅដោយរលូន។ លើសពីនេះបញ្ហាដែលធ្លាប់តែធ្វើឲ្យអ្នកឈឺក្បាល ក៏ហាក់រលាយរូបរាងទៅវិញដោយគ្មានទាមទារការធ្វើអន្តរាគមន៍ពីអ្នកនោះទេ។ លើសពីនេះ លោកអ្នកក៏គួរ យកចិត្តទុកដាក់លើចំណេញជំនាញ និងបទពិសោធន៍របស់មិត្តរួមការងារអ្នកផងដែរ។ ធ្វើបែបអ្នកអ្នកនឹងមានគំនិតយោបល់ច្រើនសម្រាប់សម្រប និងឆ្លើយតបទៅលើការងារ។ ក្នុងនោះសូមកុំបារម្ភ ប្រសិនបើអ្នកមិនទទួលបានអ្វីៗទៅតាមបំណងក្តី ក៏សូមកុំបាក់ទឹកចិត្ត។ ក្នុងពេលខាងមុខនេះ អ្នកនឹងទទួលបានផលយ៉ាងគាប់ប្រសើរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកស្រុតចុះ។ ហោរាសាស្រ្តណែនាំឲ្យមានការអត់ធ្មត់ និងមិនធ្វើការសម្រេចចិត្ត ដែលគ្មានភាពស្អាតស្អំ។ ពត៌មានថ្មីអាចនឹងបំភ័ន្តភ្នែករបស់អ្នកបានយ៉ាងងាយស្រួលណាស់ ដូច្នេះត្រូវតែមានភាពច្បាស់លាស់។ ប្រសិនបើលោកអ្នកត្រូវប្រឈមទៅនឹងការសម្រេចចិត្ត ធំដុំ គួរតែពិភាក្សាជាមួយមនុស្សដែលអ្នកជឿទុកចិត្ត ហើយបើអាចធ្វើទៅបាន គួរផ្អាកការ សម្រេចចិត្តទៅថ្ងៃខាងមុខ គួរតែប្រសើរជាងឆ្ងាយណាស់។ ដោយឡែក លោកអ្នកបែរជាអាចធ្វើទំនាក់ទំនងបានល្អ និងមិនចាំបាច់ពេលច្រើនចំពោះទំនាក់ទំនងនោះទេ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមានហេតុការណ៍អាក្រក់ធ្ងន់ធ្ងរណា មួយនឹងកើតឡើងចំពោះដំណើរការការងាររបស់នោះទេ។ អ្នកនៅតែមានលទ្ធភាពបង្ហាញ គោលគំនិត និងការពារគំនិតយោបល់របស់ខ្លួនបានដោយសេរី។ ដូច្នេះប្រហែលជាក្នុងអនា គតដ៏ខ្លីខាងមុខនេះ អ្នកនឹងអាចលើកកម្ពស់ ឬកែលម្អស្ថានភាពហិរញ្ញវត្ថុបាន។ ផ្ទុយទៅវិញ សូមរក្សាទម្រង់ការងារ ឬទីកន្លែងការងារឲ្យនៅដដែលសិន ពីព្រោះស្ថានភាពថ្មី មិនសក្តិសមនឹងអ្នកក្នុងពេលនេះទេ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អប្រសើរបំផុតសម្រាប់ការងារគ្រប់សណ្ឋាន។ អ្នកអាចទទួលបានប្រាក់ចំណេញ និងធ្វើឲ្យការងារមានភាពរលូន ណាស់។ ដូច្នេះសូមបំភ្លេចរាល់កង្វល់ទាំងអស់ចុះ។ តាមលក្ខខណ្ឌនៃអាជីព គឺអ្នកនឹងមិនអាចមានការគំរាមកំហែងពីស្ថានភាពណាមួយឡើយ។ ប៉ុន្តែអ្នកក៏មិនគួរធ្វើឲ្យមានការភ្ញាក់ផ្អើលចំពោះមនុស្សនៅជុំវិញខ្លួនច្រើនពេកទេ។ ភាពស្ងៀមស្ងាត់ គួរតែជម្រើសដ៏ប្រសើរជាង ការចូលរួម ប្រជុំពិភាក្សាលើករណីមិនចាំបាច់។ ក្រៅពីនេះ អ្នកមានសមត្ថភាពលើការប៉ាន់ស្មានពត៌មាន។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នក គឺសន្យាថានឹងទទួលបានភាពជោគជ័យនៅចុងបញ្ចប់នៃការងារល្ងាចនេះទាំងអស់ ហេតុដូច្នេះសូមកុំ បោះបង់ចោលការងារកណ្តាលទី បើទោះបីជាអ្នកយល់ថាមិនអាចក្តី។ សូមជឿលើបទពិសោធន៍ និងចំណេះជំនាញរបស់ខ្លួនក្នុងការអនុវត្តការងារ ព្រមទាំងការព្យាយាមយល់ដឹងពីការងារទាំងនោះ។ លើសពីនេះ អ្នកក៏អាចស្នើសុំ ការប្រជុំពិភាក្សាបាន ប្រសិនបើអ្នកមិនទុកចិត្ត។ ផ្ទុយទៅវិញ សូមកុំបន្តការសន្យាខ្យល់ ព្យាយាមវិនិយោគ ដើម្បីផលចម្រើនក្នុង ពេលនេះ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះអ្នកមិនគួរបណ្តោយចិត្តឲ្យរំខានពីការងារ ខាងក្រៅនោះទេ។ សូមកំណត់ពត៌មានដែលអ្នកនឹងត្រូវទទួល ចំណែកពត៌មានមិនចាំបាច់ សូមបោះបង់ចោលឲ្យបានលឿន ដោយសារវានឹងអាចបង្កើតបញ្ហាធំផងដែរ។ លើសពីនេះ ប្រហែលជាអ្នកអាចបញ្ចប់ការងារបានទាន់ពេលវេលា ប៉ុន្តែក៏មិនគួរបង្ខំខ្លួនឯងទៅរកភាព ស្មុគ្រស្មាញពេកទេ។ ធ្វើយ៉ាងណាចូរកំណត់ស្ថានភាពរបស់អ្នក ជាមួយនឹងការងារដែលត្រូវ ទទួលខុសត្រូវ។ ដោយឡែក សូមកុំនិយាយច្រើន ការរស់នៅដោយភាពស្ងៀមស្ងាត់នឹងល្អ ប្រសើរជាងឆ្ងាយណាស់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះការងាររបស់អ្នកតម្រូវការយកចិត្ត ទុកដាក់របស់អ្នកជាពិសេស។ សូមពិនិត្យកែតម្រូវគម្រោងផែនការ ប្រសិនបើមានភាពចាំ បាច់ ហើយគួរព្យាយាមប្រឡូកនឹងស្ថានភាពខាងក្រៅឲ្យបានច្រើន។ ប្រសិនបើអ្នកមិនប្រ ឈមខ្លួននឹងភាពប្រែប្រួលនោះទេ អ្នកក៏មិនអាចទទួលបានភាពប្រែប្រួលដ៏ប្រសើរនោះដែរ។ លើសពីនេះ ថ្ងៃនេះមានអំណោយផលលើការទំនាក់ទំនងបំផុត ដូច្នេះសូមធ្វើយ៉ាងណា កុំឲ្យខកខានឳកាស។ ក្រៅពីនេះ ក៏សូមគិតពីផលប្រយោជន៍របស់ខ្លួនឲ្យបានច្រើនផងដែរ។
ចំណាំ៖
ឆ្នាំទាំង៦ ជូត ឆ្លូវ ខាល ថោះ វក រកា រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកមានទំហំធំ ប្រាក់កាស និងតួនាទីការងារក៏ត្រូវបានធានា។