ព្រះមហាក្សត្រទ្រង់យាងចូលព្រះជន្ម៧០វស្សានៅថ្ងៃសៅរ៍ទី១៤ឧសភា (Video Inside)
ព្រះករុណាព្រះមហាក្សត្រនៃប្រទេសកម្ពុជា នឹងមានព្រះជន្មគម្រប់ ៦៩ ឈានចូល៧០ព្រះ វស្សានៅថ្ងៃសៅរ៍ឆ្នាំ២០២២នេះហើយ។ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ទ្រង់ព្រះប្រសូតនៅថ្ងៃទី១៤ឧសភាឆ្នាំ១៩៥៣នៅរាជធានីភ្នំពេញ។ ព្រះអង្គគឺជាព្រះរាជបុត្រច្បងរបស់ព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តមសីហនុ និងព្រះមាតា ព្រះនាម នរោត្តមមុនីនាថសីហនុ។ ព្រះអង្គបានឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៩តុលាឆ្នាំ ២០០៤។
ក្នុងឳកាសនៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មព្រះអង្គនេះ, សារលិខិតជា ច្រើនរបស់ ថ្នាក់ដឹកនាំនានាតាមស្ថាប័ន, ក្រសួងនិងមន្ទីរនានា និងប្រជាពលរដ្ឋ ត្រូវគេឃើញ បានគេចុះ ផ្សាយព្រោងព្រាតតាមបណ្តាញសង្គមនានា ដើម្បីថ្វាយព្រះពរព្រះអង្គសូមគង់ប្រថាប់ជាម្លប់ របស់ប្រទេសជាតិ និងបន្តព្រះរាជកិច្ចដឹកនាំប្រកបដោយទសពិធរាជធម៌ក្នុងបុព្វហេតុសន្តិ ភាព, បង្រួបបង្រួមជាតិ ឯក ភាពទឹកដីនិងភាពចំរុងចំរើនសម្បូរណ៍សប្បាយនៃទឹកដី សុវណ្ណ ភូមិជានិច្ចនិរន្តរ៍។