គជបសាកល្បងគុណភាពទឹកខ្មៅជ្រលក់ដៃ (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើការសាកល្បងពិនិត្យទឹកខ្មៅជ្រលក់ចុង ម្រាមដៃដែលប្រើប្រាស់សម្រាប់បំរើការក្នុងការបោះឆ្នោតឃុំនិងសង្កាត់នាពេលខាងមុខនេះ។ គជប បានបញ្ជាទិញពីប្រទេសឥណ្ឌាចំនួន ៥ម៉ឺន ២ពាន់ដប។ ទឹកខ្មៅជ្រលក់ចុងម្រាមដៃ ដែលមិនអាចលាងជ្រះ តែងត្រូវបានគេទិញពីប្រទេសឥណ្ឌាក្នុងរយៈកាលដែលកម្ពុជាធ្វើការ បោះឆ្នោតច្រើនលើកច្រើនសារកន្លងមកនេះ។

ដើម្បីបង្ហាញគុណភាពនៃទឹកខ្មៅដែលបានបញ្ជាទិញពីប្រទេសឥណ្ឌានេះ នាព្រឹកថ្ងៃទី១៣ ឧសភា, គ.ជ.ប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជូនភាគីពាក់ព័ន្ធ ក្រោមប្រធានបទ «ការសាក ល្បងទឹកខ្មៅលុបមិនជ្រះ ដែលត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២»។

ការសាកល្បងនេះ បានធ្វើឡើងក្រោមវត្តមាន សមាជិក គ.ជ.ប លោក ហ៊ែល សារ៉ាត់ និង មានការចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ស្ថាប័នព្រឹទ្ធសភា, រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន ស្ថាប័ន និងអគ្គស្នងការដ្ឋាននគរបាលជាតិ, តំណាងស្ថាន ទូតជប៉ុន, តំណាងស្ថានទូតឥណ្ឌា និងតំណាងពាក់ព័ន្ធនានារួមទាំងតំណាងគណបក្ស នយោ បាយផងដែរ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥គ្រោង នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះហើយដោយ មានគណបក្សនយោបាយចំនួន១៧ នឹងត្រូវចូលរួមប្រកួតប្រជែង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner