ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន ត្រូវជាប់ខ្នោះសមត្ថកិច្ច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នៅសារធាតុគ្រឿងញៀន នៅចំណុចផ្លូវ១០១៩ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០២នាក់រួមមាន ៖ ទី១-ឈ្មោះ អ៊ុ សីលា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ទី២-ឈ្មោះ លន សុគឿន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ដកហូតក្រាមសថ្លា០១កូនថង់តូច) ។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner