កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេ៉រិក និងជប៉ុនអាចរុញកំណើនសេដ្ឋកិច្ចជប៉ុនកើនឡើងដល់០.៨ភាគរយ
អត្ថបទដោយ៖
Kien Sereyvuth
ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសជប៉ុន និងសហរដ្ឋអាមេ៉រិកត្រូវបានគេរំពឹងថា នឹងជួយជំរុញសេដ្ឋកិច្ចរបស់ជប៉ុន ឱ្យហក់ឡើងប្រមាណ០.៨ភាគរយ ។

កិច្ចព្រមព្រៀងនេះ ត្រូវបានគេប៉ាន់ប្រមាណថា អាចបង្កើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជប៉ុនកើនដល់ទឹកប្រាក់៤ទ្រីលានយ៉េន នឹងបង្កើតការងារប្រហែល២៨ម៉ឺនកន្លែងក្នុងប្រទេសជប៉ុន ។

សូមបញ្ជាក់ថា សហរដ្ឋអាមេ៉រិក និង ជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលកាត់បន្ថយពន្ធគយលើផលិតផលកសិកម្មរបស់សហរដ្ឋអាមេ៉រិច ឧបករណ៍ និងម៉ាស៊ីនរបស់ប្រទេសជប៉ុន និង ផលិតផលផ្សេងទៀត ៕ធ.ដ

