ក្នុងរយៈពេល៣ត្រីមាសដំបូងឆ្នំា២០១៩នេះ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន កើនឡើង៦.២ភាគរយ
អត្ថបទដោយ៖
Kien Sereyvuth
ចិន៖ ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើង៦.២ភាគរយ ឬ ស្មើនឹងទឹកប្រាក់ប្រមាណ ៦៩,៧៨ទ្រីលានយ័ន ឬ ប្រហែល៩,៨៧ទ្រីលានដុល្លារអាមេ៉រិក ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០១៩នេះ ។

តួយ៉ាង ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើង៦.០ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នំាំ២០១៩នេះ បានកើនឡើង៦.២ភាគរយនៅក្នុងត្រីមាសទី២ និងបានកើនឡើង៦.៤ភាគរយនៅក្នុងត្រីមាសទី១ ។
បើតាមអ្នកនាំពាក្យការិយាល័យស្ថិតិជាតិចិន NBS លោក Mao Shengyong បានថ្លែងថាចិនបានរក្សាស្ថេរភាពសេដ្ឋកិច្ចក្នុងត្រីមាសទី៣ ឆ្នំាំ២០១៩នេះ ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី លោកក៏បានបង្ហាញការព្រួយបារម្ភចំពោះផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច បង្កដោយវិបត្តិទាំងក្នុង និង ក្រៅប្រទេស ៕ធ.ដ





