ចិនអំពាវនាវឲ្យដាក់ទណ្ឌកម្មសហរដ្ឋអាមេ៉រិក ជុំវិញការល្មើសច្បាប់អង្គការពាណិជ្ជកម្មពិភពលោក WTO

ចិន៖ ចិនកំពុងតែស្វះស្វែងឲ្យមានការដាក់ទណ្ឌកម្មលើសហរដ្ឋអាមេ៉រិក ក្នុងទំហំទឹកប្រាក់២.៤ពាន់លានដុល្លារពាក់ព័ន្ធការដែលទីក្រុងវ៉ាស៊ីនតោន មិនអនុលោមតាមសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងបញ្ហាពន្ធមួយ កាលពីសម័យអនុវត្តន៍គោលនយោបាយ អូបាម៉ាឃែរ ។

តាមរយៈសំណើដែលត្រូវបានអង្គការ WTO ធ្វើការចេញផ្សាយ នៅមុនការលើកយកបញ្ហាខាងលើ ទៅដោះស្រាយក្នុងអង្គវិនិច្ឆ័យ (DSB) នៅថ្ងៃទី២៨ ខែតុលាខាងមុខនេះ ប្រទេសចិនបានលើកឡើងថា ជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេ៉រិក ដែលមិនព្រមគោរពតាមសេចក្តីសម្រេច និងការណែនាំ ចិនសូមស្នើដល់អង្គវិនិច្ឆ័យ DSB នៃអង្គការ WTO ព្យួរកាតព្វកិច្ចពាក់ព័ន្ធប្រចាំឆ្នាំរបស់សហរដ្ឋអាមេ៉រិក និងបញ្ឈប់ការផ្តល់សមប្បទានដែលស្មើនឹងទឹកប្រាក់២.៤ពាន់លានដុល្លារ ។

ដោយឡែក ចៅក្រមទទួលបន្ទុកបណ្តឹងឧទ្ធរណ៍នៃអង្គការ WTO បាននិយាយកាលពីខែកក្កដាថា សហរដ្ឋអាមេ៉រិកមិនបានអនុលោមតាមសេចក្តីសម្រេចរបស់ WTO នោះឡើយ ដូច្នេះសហរដ្ឋអាមេ៉រិកនឹងអាចប្រឈមមុខការដាក់ទណ្ឌកម្ម ដែលត្រូវបានស្នើឡើងដោយចិន ប្រសិនបើប្រទេសនេះ មិនព្រមដកទណ្ឌកម្មលើផលិតផលបន្ទះសូឡា បង្គោលកង្ហារផលិតអគ្គិសនីដោយថាមលខ្យល់ ដែក-ស៊ីឡាំង និងអាលុយមីញ៉ូមទេនោះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner