អ៊ីរ៉ង់បញ្ជូនឯកសារពាក់ព័ន្ធនឹងករណីវាយប្រហារនាវាដឹកប្រេងខ្លួន ទៅកាន់ក្រុប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

អ៊ីរ៉ង់៖ ទីក្រុងតេហេរ៉ង់បានបញ្ជូនឯកសារពាក់ព័ន្ធនឹងករណីវាយប្រហារនាពេលថ្មីៗនេះមកលើកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងរបស់ខ្លួន នៅសមុទ្រក្រហម ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

កាលពីថ្ងៃទី១១ ខែតុលា កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ឈ្មោះ សាប៊ីធី ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូនប្រេងអ៊ីរ៉ង់ National Iranial Tanker Company (NITC) បានរងការផ្ទុះចំនួនពីរកន្លែង ដោយសារគ្រាប់មីស៊ីលនៅក្បែរទីក្រុងហ្សេដដាហ៍ (Jeddah) របស់អារ៉ាប៊ីសាអូឌីត ។

ពាក់ព័ន្ធនឹងករណីវាយប្រហារខាងលើ ប្រធានធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ហ្សាវ៉ាដ ហ្សារីហ្វ ក៏ធ្លាប់បានលើកឡើងផងដែរថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ នឹងមិនទម្លាក់កំហុសដោយពុំមានភស្តុតាងរឹងមាំទៅលើប្រទេសណាមួយ ឬក្រុមណាមួយឡើយ ដរាបណាការស៊ើបអង្កេតផ្លូវការមិនទាន់បញ្ចប់ទេនោះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner