សម្តេចតេជោ ហ៊ុន សែនថ្លែងថា ក្រុមគ្រូពេទ្យ TYDA ត្រូវបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងខ្លួនធ្វើជាគំរូ ឱ្យសមនឹងការប្រសិទ្ធនាមរបស់ប្រជាពលរដ្ឋថា ជាកងទ័ពអាវ-ស

ភ្នំពេញ៖ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្ដេចតេជោ (TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកការរិះគន់មួយថា គ្រូពេទ្យ ៩០ភាគរយអាក្រក់ គឺជាការរិះគន់មួយ ដែលមិនបានស្វែងយល់ឱ្យបានដិតដល់ ដល់ទិដ្ឋភាពរួម នៃស្ថានភាពកម្ពុជា ។

សម្តេចមានប្រសាសន៍ថា ពេលនេះ យើងយល់កាន់តែច្បាស់ពីតម្លៃ នៃការលះលង់របស់គ្រូពេទ្យ ជាពិសេស ដំណាក់កាល នៃការរាតត្បាតជំងឺកូវីដ-១៩ រហូតដល់មានការប្រសិទ្ធនាមថា ជាកងទ័ពអាវ ស ទៀតផង។

ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានប្រកាសឲ្យក្រុមគ្រូពេទ្យ TYDA ត្រូវបង្កើនប្រសិទ្ធភាពការងារ និងប្រឹងប្រែងពង្រឹងខ្លួនធ្វើជាគំរូ ដើម្បីផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ ក្រៅពីក្រុមគ្រូពេទ្យដែលមានស្រាប់ ឱ្យសមនឹងការប្រសិទ្ធនាមរបស់ប្រជាពលរដ្ឋថា «ជាកងទ័ពអាវ-ស»។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែរនាំដល់ក្រសួងសុខាភិបាល ឱ្យផ្តល់កិច្ចការបន្ថែមទៀត ដល់ក្រុមគ្រូពេទ្យ TYDA លើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើនភាពស៊ាំសហគមន៍ប្រឆាំងនឹងជំងឺកូវីដ-១៩ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner