យុវជនស្ម័គ្រចិត្តចំនួន ៤៣០នាក់មកពីរាជធានីខេត្តទាំង២៥បានទទួលការរបណ្តុះបណ្តាលស្តីពីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២២

ភ្នំពេញ៖ នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការអនុវត្ត កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២២ (សសខ/VMC) ជូនដល់មន្រ្តីទទួលបន្ទុកការងារយុវជន និងអ្នកស្មគ្រ័ចិត្តបង្គោល ដែលអញ្ជើញមកពីរាជធានីខេត្តទាំង២៥។ ពិធីនេះបានរៀបចំ ឡើងនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២២ក្រោមវត្តមាន ឯកឧត្តម សេរី ជំនះ អនុរដ្ឋ លេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។

កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២២ នេះ មាន យុវជនស្ម័គ្រចូលរួមចំនួន ៤៣០នាក់ និងយុវជនបង្គោល ចំនួន៧៤នាក់ ដែលនឹងត្រូវចុះអនុវត្តន៍គម្រោងនៅតាម សហគមន៍ចំនួន៨៦គម្រោង នៅទូទាំង២៥រាជធានីខេត្ត។
គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាលនេះគឺដើម្បី៖

⁃ ផ្ដល់ការណែនាំអំពីដំណើរការនៃការអនុវត្តកម្មវីធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២២
⁃ ស្វែងយល់អំពីការតាក់តែងគម្រោងនៃកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២២
⁃ ភ្ជាប់ទំនាក់ទំនងរវាងមន្ត្រីទទួលបន្ទុក និងអ្នកស្ម័គ្រចិត្តបង្គោលរាជធានី ខេត្តទាំង២៥
⁃ ផ្ដល់ការណែនាំអំពីបទដ្ឋានសកលស្តីពីការស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍ៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner