សហរដ្ឋអាមេ៉រិកនៅតែចាត់បញ្ចូលកូរ៉េខាងជើងក្នុងបញ្ជីខ្មៅ ជុំវិញការជួញដូរមនុស្ស ស្របពេលកិច្ចចរចានុយក្លេអ៊ែរកំពុងជាប់គំាង

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តអូសបន្លាយពេលចាត់បញ្ចូលប្រទេសកូរ៉េខាងជើងទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ហើយថែមទំាងហាមឃាត់ការផ្តល់ជំនួយមនុស្សធម៌ និង ជំនួយនានាសម្រាប់ប្រជាជាតិកុម្មុយនីស្តដ៏ឯកោមួយនេះ។

ចំណាត់ការខាងលើនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ក្រោយពេលកិច្ចចរចានុយក្លេអ៊ែរក្នុងកម្រិតការងាររវាងសហរដ្ឋអាមេ៉រិក និងកូរ៉េខាងជើង នៅឯទីក្រុងស្តុកខុម ប្រទេសស៊ុយអែត កាលពីថ្ងៃទី០៥ ខែកញ្ញា មិនទទួលបានលទ្ធផលជាវិជ្ជមាន ។

យ៉ាងណាមិញ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងព្យុងយ៉ាងបានព្រមព្រៀងជួបគ្នាម្តងទៀត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ ប៉ុន្តែរហូតមកទល់ពេលនេះ នៅពុំទាន់មានសារព័ត៌មានណាមួយ ចេញផ្សាយសេចក្តីរាយការណ៍លំអិតជុំវិញជំនួបជាថ្មីទៀតនេះនៅឡើយទេ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner