កូរ៉េខាងជើងប្តេជ្ញាបង្កើនការតស៊ូប្រឆំាងនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេ៉រិក
កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើងនៅថ្ងៃច័ន្ទនេះបានចោទប្រកាន់សហរដ្ឋអាមេ៉រិកថា កំពុងប្រើប្រាស់ទណ្ឌកម្មដើម្បីបង្ខំឲ្យប្រទេសដែលរឹងទទឹងនឹងខ្លួនទៅលត់ជង្គង់ ហើយថែមទំាងអះអាងថា កូរ៉េខាងជើងនឹងបង្កើនការតស៊ូ ដើម្បីប្រឆំាងនឹងការដាក់សម្ពាធនេះ ។
កូរ៉េខាងជើងបានបង្កើនការរិះគន់លើសហរដ្ឋអាមេ៉រិក ចាប់តាំងពីកិច្ចចរចារវាងក្រុមមន្ត្រីនៃប្រទេសទាំង២នៅក្នុងទីក្រុង ស្តុកខុម ប្រទេសស៊ុយអែត កាលពីថ្ងៃទី០៥ ខែតុលាកន្លងទៅ មិនទទួលបានលទ្ធផល ។ នៅក្នុងបទអត្ថាធិប្បាយចេញផ្សាយនៅថ្ងៃចន្ទនេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង រ៉ូដុង ស៊ីនមុន ក៏បានបរិហារដែរថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេ៉រិក គឺមានគោលដៅប្ដូររបបដឹកនាំរបស់លោកប្រមុខរដ្ឋ គីម ជុងអ៊ុន ។
សូមរំលឹកផងដែរថា កំឡុងពេលជិះសេះសនៅលើភ្នំ ផេកឌុ កាលពីសប្ដាហ៍មុន មេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ស្របពេលមានការរំពឹងថា លោក គីម នឹងធ្វើការសម្រេចចិត្តដ៏សំខាន់មួយនៅពេលខាងមុខនេះ ៕ធ.ដ