មន្រ្តីប៉ូលិសហុងកុងសន្យារឹតបន្តឹងបទបញ្ជាឡើងវិញ ក្រោយក្រុមបាតុករបន្តរំលោភបំពានដោយប្រើហិង្សា

ហុងកុង៖ ប៉ូលិសក្រុងហុងកុងបានប្រកាសថ្កោលទោសយ៉ាងខ្លំាង និង ប្តេជ្ញារឹតបន្តឹងបទបញ្ជាឡើងវិញ ក្រោយក្រុមអ្នកតវ៉ាកាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ បានបិទផ្លូវ និង ដុតបំផ្លាញហាងលក់ដូរជាច្រើន ហើយក្រុមសមត្ថកិច្ចបានឆ្លើយតបវិញ ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងការបាញ់ទឹក ។

ក្រុមអ្នកតវ៉ាបានគប់គ្រាប់បែកដកសាំង ហើយបានបញ្ចេញកំហឹងដាក់ហាងមួយចំនួន ដែលមានទំនាក់ទំនងជាមួយប្រទេសចិនដីគោក នៅពេលដែលពួកគេបានប៉ះទង្គិចគ្នានៅពេលយប់ជាមួយនឹងក្រុមប៉ូលិស ដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកជាច្រើនទៅលើក្រុមអ្នកតវ៉ា ដោយបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជន និង អ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះ ។

នេះជាការប៉ះទង្គិចគ្នា និងភាពវឹកវរចុងក្រោយបំផុត ក្រោយមានការតវ៉ាជាបន្តបន្ទាប់ដែលបានរំខានដល់ជីវិតរស់នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុនេះ ចាប់តាំងពីដើមខែមិថុនាកន្លងមក ។ បើតាមប្រភពពីមន្ទីរពេទ្យ មនុស្ស២៤នាក់បានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុងនោះមាន៦នាក់បានរងរបួសធ្ងន់ធ្ងរនៅក្នុងការតវ៉ាកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ។ ចំនែកឯប៉ូលិសហុងកុងមិនបានផ្តល់តួលេខនៃការចាប់ខ្លួនមនុស្សនោះទេ ប៉ុន្តែគេឃើញមនុស្សម្នាក់ត្រូវបានដាក់ខ្នោះដៃហើយនាំយកទៅ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner